កីឡាជាតិ
ជាតិ
លី​ក ២០១៤៖ ត្រាយ​អាស៊ី ប៉ះ ភ្នំពេញ​ក្រោ​ន ខណៈ​ប៉ូលិស ប៉ះ ណាហ្គា
29, Mar 2014 , 10:06 am        
រូបភាព
ដោយ:
ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៤ (MCL 2014)បាន​ត្រឡប់​មកវិញហើយ​បន្ទាប់ពី​សម្រាក​អស់ ៣ រដូវ​កាល ខណៈ​គូប្រកួត​នៅ​សប្ដាហ៍​ទី៧ នេះ​សុទ្ធ​ជា​គូ​ដែល​អ្នកគាំទ្រ​កីឡាបាល់ទាត់​ជាតិ​ចាប់អារម្មណ៍​ជាងគេ ដូចជា ត្រាយ​អាស៊ី ប៉ះ ភ្នំពេញ​ក្រោ​ន ខណៈ​ប៉ូលិស ប៉ះ ណាហ្គា ស្របពេល​បឹងកេត ទំនង​មានប្រៀប​លើ​ដៃគូ។



អាស៊ី​អឺរ៉ុប Vs បឹងកេត (ម៉ោង ១:៣០ រសៀល នៅ​ស្ដា​ត​ចាស់)
គិត ៦ ប្រកួត​ចុងក្រោយ​ក្រុម​អាស៊ី​អឺរ៉ុប ឈ្នះ ១ ស្មើ ៣ និង ចាញ់ មាន ៦ពិន្ទុ។ កន្លងមក​លោក ប៊ុន សម្បត្តិ គ្រូបង្វឹក​របស់​ក្រុម​អាស៊ី​អឺរ៉ុប តែងតែមាន​យុទ្ធសាស្ត្រ​មួយចំនួន​ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង។

ចំណែក​ក្រុម​ចម្ការកៅស៊ូ​បឹងកេត កំពុងតែ​ស្វែងរក​ពិន្ទុ​បន្ថែម​ក្នុងការ​ប្រជែង​យក​កៅអី​កំពូល​តារាង ព្រោះ​ពេលនេះ​មាន ១២ ពិន្ទុ ឈរ​លេខ ៣ ខណៈ​ក្រុម​លេខ ១ ភ្នំពេញ​ក្រោ​ន និង លេខ២ ណាហ្គា មាន ១៣ ពិន្ទុ។ កីឡាករ ចាន់ វឌ្ឍនាកា, ឃួន ឡា​បូ​រ៉ាវី សុទ្ធតែជា​កីឡាករ​ជើង​ស៊ុត​របស់​ក្រុម​មកពី​ខេត្តកំពង់ចាម មួយ​នេះ។

ប៉ូលិស Vs ណាហ្គា (ម៉ោង ៣:៤៥ រសៀល នៅ​ស្ដា​ត​ចាស់)
ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​អ្នកគាំទ្រ​និយម​ហៅថា ប៉ូលិស កំពុង​តែមាន​សំទុះ​ទឹកចិត្ត​យ៉ាងខ្លាំង​បន្ទាប់​ពីលើ​កពាន Hun Sen Cup 2014 ពី​ពេលថ្មី។ ចំណាត់ថ្នាក់​លេខ ៤ មាន ១១ ពិន្ទុ កាន់តែ​ធ្វើឱ្យ​លោក អ៊ុង​កង​យ៉ា​និ​ត មានឱកាស​ច្រើន​ក្នុងការ​ដឹកនាំ​ក្រុម​ប្រជែង​យកពាន MCL 2014។

ងាក​ទៅ​មើល​ណាហ្គា​ខ​ប កំពុងកាន់​តំណែង​លេង ២ បណ្ដោះអាសន្ន មាន ១៣ ពិន្ទុ​ស្មើ​ក្រុម​លេខ ១ ភ្នំពេញ​ក្រោ​ន ក៏​មិនធម្មតា​ដែរ ដោយ​ប្រកួត ៦ លើក​របូត​គ្រាប់​បាល់​តែ ២ គ្រាប់​ប៉ុណ្ណោះ។ កីឡាករ​ជើងចាស់​សំបូរ​ទៅដោយ​បទពិសោធន៍​របស់​ក្រុម​នេះ ទំនងជា​បន្តធ្វើ​បានល្អ​ទៀត ខណៈ​លោក មាស ចាន់ណា ជំនួយការ​គ្រូបង្វឹក ជាប់​ភារកិច្ច​ដឹកនាំ​ក្រុម​សាលា​វិទ្យាល័យ​ព្រះ​យុគន្ធ​ទៅ​ប្រកួត​កីឡា​សិស្ស-និស្សិត នៅ​ខេត្តកំពង់ឆ្នាំង។

ទ័ព ប៉ះ បៀ​ល​ប្រាយ ផ្សាយ​តាម​ទូរទស្សន៍ BTV (ម៉ោង ៣:៣០ រសៀល នៅ​ពហុ​កីឡដ្ឋាន​ជាតិ)
បើទោះជា​ក្រសួងការពារជាតិ (ទ័ព) ឈរ​ចំណាត់ថ្នាក់​លេខ ៧ ក៏ពិតមែន តែ​ពិន្ទុ​របស់​ក្រុម​នេះ​មិនទាន់មាន​សុវត្ថិភាព​នៅឡើយ ព្រោះ​មានតែ ៧ ពិន្ទុ។ ប្រកួត​ចុងក្រោយ​នៅក្នុង​លី​ក ស្មើ ០ ទល់ ០ ជាមួយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ។

រីឯ​លោក លាស់ សា​ឡាស់​ខាន់ នឹងត្រូវ​ជម្រុញ​ទឹកចិត្ត​កូនក្រុម​បន្ថែម​ក្រោយ​បៀ​ល​ប្រាយ​បរាជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Hun Sen Cup 2014។ ម្យ៉ាងទៀត​ប្រកួត​នេះ​ជា​ជំហាន​មួយ​ដែល​បៀ​ល​ប្រាយ ត្រូវ​ដកខ្លួន​ពី​តំបន់​ក្បែ​គ្រោះថ្នាក់។

ត្រាយ​អាស៊ី Vs ភ្នំពេញ​ក្រោ​ន (ម៉ោង ៦ ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ)
ត្រាយ​អាស៊ី បើទោះជា​ក្រុម​ចំណូល​ថ្មី​នៅ​រដូវ​កាល​នេះ​មែន តែ​ក្បាលម៉ាស៊ីន ជា​ជនជាតិ​ជប៉ុន​របស់​ក្រុម​នេះ​បង្ហាញ​ពី​ចេតនា​ចង់​ដណ្ដើមពាន MCL2014 ជាខ្លាំង។ ឱកាស​នៅតែមាន​សម្រាប់​លោក Daisuke Yoshioka គ្រូបង្វឹក​ក្រុម​ត្រាយ​អាស៊ី ព្រោះ​ពេលនេះ​ក្រុម​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៥ មាន ១០ ពិន្ទុ។

ចំពោះ​ក្រុម​ភ្នំពេញ​ក្រោ​ន ក៏​ចង់​រក្សា​កៅអី​ចំណាត់ថ្នាក់​លេខ ១ ឱ្យបាន​រហូតដល់​ចប់​រដូវ​កាល​ដែរ។ ក្រុម​ជើងឯក ៤ សម័យមួយ​នេះ​គឺជា​ក្រុម​ដែល​ទា​ត់ប​ញ្ជូ​ល​ទី​គូប្រកួត​បាន​ច្រើនជាងគេ គឺ​រហូតដល់ ១៧ គ្រាប់​ក្នុងចំណោម ៦ ប្រកួត​កន្លងទៅ។ កីឡាករ ឃឹម បូរី, ធៀ​រី ចន្ថា​ប៊ី​ន, Bisan George សុទ្ធតែ​ធ្លា​ប់រក​គ្រាប់​បាន​នាំ​សំណាង​ឱ្យ​ក្រុម។

តើ​តំណែង​លេង ១ សប្ដាហ៍​នេះ​ក្នុង​ពានរង្វាន់ MCL2014 នឹងមាន​ការប្រែប្រួល​ដែរឬទេ?




© រក្សាសិទ្ធិដោយ thmeythmey.com