ជាតិ
បោះឆ្នោត
គ្មានបណ្ដឹងជុំវិញដំណើរការឃោសនាបោះឆ្នោតព្រឹទ្ធសភាឡើយ
23, Feb 2024 , 11:59 am        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
ភ្នំពេញ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ដំណើរការឃោសនាបោះឆ្នោតព្រឹទ្ធសភា រយៈពេល១៤ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់២៣កុម្ភៈនេះ ពុំ​មានបណ្ដឹងឡើយ។

 
លោក ហង្ស ពុទ្ធា បានវាយតម្លៃថា ដំណើរការបោះឆ្នោតព្រឹទ្ធសភា ទទួលបានលទ្ធផលផ្លែផ្កា ដោយសារគណបក្សនយោបាយ អ្នកគាំទ្របក្ស រួមទាំងអាជ្ញាធរ ចូលរួមសហការបានល្អ ដែលបង្ហាញពីភាពចាស់ទុំជាងការបោះឆ្នោតមុនៗ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ កត់សម្គាល់ឃើញមានការគាំរាមកំហែងមួយករណីបានកើតឡើង លើអង្គបោះឆ្នោត។ ករណីនេះ គ.ជ.ប បានចេញសេចក្ដីព្រមានឱ្យបញ្ឈប់សកម្មភាពបំភិតបំភ័យ។ 
 
«សរុបទៅការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា​ នីតិកាលទី៥នេះ គឺអាចនិយាយបានថា ប្រព្រឹត្តទៅដោយរលូន មានសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព និងមានការអបអរពីប្រជាពលរដ្ឋ»។ នេះជាការវាយតម្លៃរបស់លោក ហង្ស ពុទ្ធា បានវាយតម្លៃដែលបានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៣កុម្ភៈ ថា គ.ជ.ប បានរៀបចំ មណ្ឌលបោះឆ្នោតចំនួន៨ តាមភូមិភាគទាំង៨ ហើយមាន៣៣ការិយាល័យបោះឆ្នោត៕ 
 
 

Tag:
 បោះឆ្នោតព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com