កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo មិនអាចជួយ Al Nassr ឡើងវគ្គ ១/២ ផ្តាច់ព្រ័ត្រ ACL
12, Mar 2024 , 3:59 pm        
រូបភាព
ក្លិប Al Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាក់ចេញពីពានរង្វាន់ក្លិបកំពូលទ្វីបអាស៊ី AFC Champions League វគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមក្នុងលីគអេមីរ៉ាតអារ៉ាប់រួម Al Ain ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៣-១ ក្រោយលទ្ធផលសរុបទាំងពីរជើងស្មើ ៤-៤។



កាលពីជើងទីមួយ Al Nassr រងបរាជ័យក្រោមថ្វីជើង Al Ain លទ្ធផល ១-០។ ជើងទីពីរ  Al Nassr ឈ្នះ ៤-៣ វិញ ដែលធ្វើឱ្យក្រុមទាំងពីរឈានដល់វគ្គស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រ។ ជាលទ្ធផល ក្រុមដែលមាន Ronaldo ជាប្រធានក្រុមបែរចាញ់ក្នុងលទ្ធផល ៣-១។
 
ក្លិបលេខ ២ លីគ Saudi Pro League បាននាំចូលកីឡាករបរទេសច្រើនរូបដូចជា Miroslaw Brozovic, Alex Telles Otavio និង Sadio Mane ជាដើមក្នុងការពង្រឹងក្រុមប្រជែងពានរង្វាន់នានា។ ប៉ុន្តែកីឡាករ ៣រូប ក្រៅពី Mane ស៊ុតបាល់កាត់សេចក្តីមិនបានសម្រេច ធ្វើឱ្យរបូតឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
​ក្រុម Al Ain នឹងត្រូវឡើងទៅវគ្គបន្ត ដោយទន្ទឹងរង់ចាំក្រុមដែលឈ្នះការប្រកួតរវាង Al Hilal ក្រុមកំពូលតារាងលីគកំពូលអារ៉ាប៊ីសាអូឌីត ទល់នឹងក្រុម Al Ittihad នៅក្នុងជើងទីពីរវគ្គ ៨ក្រុម។
 
​​Al Nassr យកយកឈ្នះការប្រកួតក្នុងជើងទីពីរត្រឹមប្រើពេល ១២០នាទី ដោយកីឡាករ Abdullah Ghareeb ស៊ុតគ្រាប់ទីមួយនៅនាទី៤៥+៥ នៃវគ្គទីមួយ ជាគ្រាប់តាមបានមកវិញ ក្រោយត្រូវក្រុម Al Ain នាំមុខចំនួន ២គ្រាប់ក្នុងនៃទី២៨ និង៤៥។
 
កីឡាករ Khalid Eisa ភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯង ជួយដល់ Al Nassr តាមស្មើលទ្ធផល ២-២ មុនពេលដែល Alex Telles បន្ថែមគ្រាប់បាល់ទី៣ នាំមុខក្នុងការប្រកួតនាទី៧២។ ទាំងពីរក្រុមមានលទ្ធផលស្មើគ្នាគ្រាប់បាល់ ៣-៣ រុញច្រានឱ្យមានការបន្ថែមម៉ោង ១៥នាទី ២លើក ស្វែងរកអ្នកឈ្នះ។ 
 
ចាប់ផ្តើមបានត្រឹមតែ ៨នាទី កីឡាករ Ayman Yahya ទទួលបានកាតក្រហម ហើយនៅនាទី១១៣ កីឡាករ Sultan Alshamsi ស៊ុតគ្រាប់តាមស្មើ និងជាគ្រាប់មានប្រៀបលើ Al Nassr តែឈានដល់នាទី ១១៨ កីឡាករវ័យ ៣៩ឆ្នាំ ទទួលបានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រ នាំក្រុម Al Ain ទៅកាន់វគ្គស៊ុតបាល់កាត់សេចក្តី រហូតក្រុមធ្លាក់ចេញពីប្រកួត។
 
Al Ain ឈ្នះលើក្រុមរបស់តារាបាល់ទាត់ព័រទុយហ្កាល់ ហើយឈានជើងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូង ក្រោយខកខានចាប់តាំងពីឆ្នាំ ២០១៦។
 
ក្រឡែកទៅកាន់ ACL តំបន់ខាងកើត ក្រុមមកពីកូរ៉េខាងត្បូង Jeonbuk Motors និងក្រុម Ulsan Hyundai នឹងត្រូវជួបប៉ះគ្នា ថ្ងៃទី១២ ខែមីនា ក្រោយការប្រកួតជើងទីមួយស្មើ ១-១ ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅថ្ងៃទី១៣ ខែមីនា ក្រុម Yokohama F Marinos រំពឹងថានឹងអាចការពារឱកាសខ្លួន ក្រោយឈ្នះលទ្ធផល ២-១ លើក្រុមខ្លាំងមកពីចិន Shandong Taishan៕

Tag:
 Cristiano Ronaldo
  AFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com