អន្តរជាតិ
មីយ៉ាន់ម៉ាចាំភ្លើងបៃតងពីយូណេស្កូ ដាក់ពិធីចូលឆ្នាំក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
15, Mar 2024 , 10:28 am        
រូបភាព
ពិធីចូលឆ្នាំប្រពៃណីនៅមីយ៉ាន់ម៉ា Thingyan ក្នុងឆ្នាំ២០២៣។ រូបភាព AFP
ពិធីចូលឆ្នាំប្រពៃណីនៅមីយ៉ាន់ម៉ា Thingyan ក្នុងឆ្នាំ២០២៣។ រូបភាព AFP
មីយ៉ាន់ម៉ា កំពុងរង់ចាំភ្លើងបៃតងពីអង្គការយូណេស្កូ ក្នុងការដាក់ពិធីចូលឆ្នាំប្រពៃណី Thingyan (ពិធីបុណ្យទឹក) ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅចុងឆ្នាំ២០២៤។ នាយកសារមន្ទីរជាតិជាតិមីយ៉ាន់ម៉ានៅក្រុងណៃពិដោ លោកស្រី Aye Aye Thin បានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៤ ខែមីនា។

 
ពិធីចូលឆ្នាំប្រពៃណី Thingyan ជាបុណ្យប្រពៃណីមួយ ដែលមីយ៉ាន់ម៉ាមានស្រដៀងគ្នាជាមួយថៃ ឡាវ និងកម្ពុជាដែរ ហើយតែងត្រូវបានប្រាព្ធឡើងនៅពាក់កណ្តាលខែមេសា។ ពិធីចូលឆ្នាំនេះ ត្រូវបានប្រជាជនមីយ៉ាន់ម៉ាអនុវត្តតាំងពីបុរាណមក។ 
 
តាមការបញ្ជាក់របស់នាយកសារមន្ទីរជាតិជាតិមីយ៉ាន់ម៉ានៅណៃពិដោ លោកស្រី Aye Aye Thin មីយ៉ាន់ម៉ា កំពុងរង់ចាំការឯកភាពពីអង្គការយូណេស្កូនៅចុងឆ្នាំ២០២៤ ដើម្បីដាក់ពិធីបុណ្យ Thingyan ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ 
 
ក្នុងពិធីចូលឆ្នាំប្រពៃណី ប្រជាជនមីយ៉ាន់ម៉ា តែងរៀបចំពិធីសាសនា, លែងត្រី, រៀបចំកម្មវិធីកម្សាន្តផ្សេងៗ, និងផ្តល់ទានជាដើម។ 
 
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា បានដាក់សំណើទៅអង្គការយូណេស្កូ ដើម្បីដាក់ពិធីចូលឆ្នាំប្រពៃណី Thingyan តាំងពីខែមីនា ឆ្នាំ២០២៣ មក៕ 
 

Tag:
 មីយ៉ាន់ម៉ា
  ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com