ខ្មែរ​ក្រហម
ជាតិ
សា​លា​ក្ដី​ខ្មែរ​ក្រហម​តែង​តាំង​មេ​ធា​វី​អន្តរ​ជាតិ​តំណាង​ជន​សង្ស័យ​ក្នុង​សំ​ណុំ​រឿង​០០៤​
01, Apr 2014 , 8:03 pm        
រូបភាព
ដោយ:
សាលាក្ដីខ្មែរក្រហមបានប្រកាសតែងតាំងលោក John R.W.D. Jones ជនជាតិអង់គ្លេស ជាសហមេធាវីអន្តរជាតិ ដើម្បីតំណាងជនសង្ស័យម្នាក់ក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលើកទីបី ដែលសហព្រះរាជអាជ្ញាអន្តរជាតិបានដាក់ជូនការិយាល័យសហចៅក្រមស៊ើបអង្កេត កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០៩ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដី នៅថ្ងៃទី១ ខែមេសានេះ។


សេចក្ដីប្រកាសព័ត៌មាននោះក៏បានឲ្យដឹងថា ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលើកទីបី គឺជាផ្នែកមួយនៃសំណុំរឿង ០០៤ ។អត្តសញ្ញាណនៃជនសង្ស័យណាម្នាក់ ដែលមានឈ្មោះនៅក្នុង ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលើកទីបីនេះ នៅតែរក្សាការសម្ងាត់ដដែល។

លោក John R.W.D. Jones នឹងធ្វើការជាមួយ ប៊ិត ស៊ាងលីម ដែលត្រូវបានចាត់តាំងជាសហមេធាវីជាតិតំណាងជនសង្ស័យដូចគ្នានេះ។ លោក  John គឺជាមេធាវីការពារក្ដីមានការិយាល័យនៅទីក្រុងឡុងដ៏ ជំនាញខាងឧក្រិដ្ឋកម្មសង្គ្រាម ការប្រឆាំងភេរវកម្ម និងបញ្ហាការធ្វើបត្យាប័ន៕


© រក្សាសិទ្ធិដោយ thmeythmey.com