ជាតិ
អត្ថបទពាណិជ្ជកម្ម
រីករាយជាមួយនឹងយុទ្ធនាការ «លុយក៏បាន ឡានក៏ឈ្នះ» ពី អេ អឹម ខេ
01, Apr 2024 , 9:49 am        
រូបភាព
យុទ្ធនាការ «លុយក៏បាន ឡានក៏ឈ្នះ» ថ្មី ប្លែក អស្ចារ្យ ពី អេ អឹម ខេ ក្នុងឆ្នាំ២០២៤
យុទ្ធនាការ «លុយក៏បាន ឡានក៏ឈ្នះ» ថ្មី ប្លែក អស្ចារ្យ ពី អេ អឹម ខេ ក្នុងឆ្នាំ២០២៤
ភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤៖ អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បានបង្កើតយុទ្ធនាការថ្មីដើម្បីផ្តល់ជូនអតិថិជនចាស់ ឬថ្មី នូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រួមមានរថយន្ត ម៉ូតូ និងទឹកប្រាក់សរុបជាង ៤០០.០០០.០០០រៀល។

រង្វាន់សរុប៖
  • រថយន្ដម៉ាក Ford Ranger XL 2024 ចំនួន ១គ្រឿង
  • ម៉ូតូម៉ាក Honda Dream (ឆ្នាំចុងក្រោយ) ចំនួន ២០គ្រឿង
  • ទឹកប្រាក់ ៥០០.០០០រៀល ចំនួន ១០០រង្វាន់
លក្ខខណ្ឌចូលរួម៖

ដើម្បីចូលរួម និងទទួលឱកាសឈ្នះរង្វាន់ទាំងអស់នេះ លោកអ្នកគ្រាន់តែធ្វើប្រតិបត្តិការ ឬប្រើប្រាស់សេវាកម្មណាមួយរបស់ អេ អឹម ខេ ដូចជា ប្រាក់កម្ចី គណនីសន្សំមានកាលកំណត់ គណនីកូនឆ្លាត សេវាធនាគារចល័ត AMK Mobile ដៃគូអាជីវកម្ម និងធ្វើប្រតិបត្តិការតាមភ្នាក់ងារ អេ អឹម ខេ តែប៉ុណ្ណោះ។
 
រយៈពេលនៃការផ្ដល់ជូនមានរយៈពេល ៦​ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ហើយការចាប់រង្វាន់នឹងធ្វើឡើង ៣ដង (រៀងរាល់មួយត្រីមាសម្តង)  និងការចាប់រង្វាន់ធំនៅត្រីមាសទី៤។
 
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សម្រាប់ព័ត៌មានបន្ថែម៖ តាមដានក្នុងគេហទំព័រហ្វេសបុក (AMK អេ អឹម ខេ) និងទំនាក់ទំនងមកកាន់យើងខ្ញុំ៖ 023 220 202 ឬ 1800 200 200 (មិនគិតថ្លៃសេវា)។
*យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!
 
អំពី អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧ កន្លែង និងភ្នាក់ងារជិត ៧,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។​ ​បេសកកម្មរបស់ អេ អឹម ខេ គឺស្នូលនៃប្រតិបត្តិការ ដែលផ្តោតលើការបង្កើតឥទ្ធិពលឋិតថេរនៅក្នុងសហគមន៍ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com