ជាតិ
វីដេអូ
អ្នកជំងឺរលាកថ្លើមប្រភេទ B និង C អាចនឹងកើតជំងឺមហារីកថ្លើម
03, Apr 2024 , 8:59 am        
រូបភាព
ភ្នំពេញ៖ មហារីកថ្លើម គឺជាកោសិកាថ្លើមក្នុងរាង្គកាយ ដុះលូតលាស់ដោយខ្លួនឯងទៅជាដុំសាច់ ដែលមិនស្ថិតនៅក្នុងការគ្រប់គ្រង ។  វេជ្ជបណ្ឌិត ធូ សារ៉ាម៉េត ឯកទេសផ្នែកវេជ្ជសាស្រ្តនុយក្លេអ៊ែរ ជំងឺពកក និងជំងឺមហារីកនៃគ្លីនិកមហារីកចក្រា  បានលើកឡើងថា មូលហេតុ២ ធំៗ ដែលនាំឱ្យកើតជំងឺមហារីកថ្លើម គឺ ការពិសាស្រា​ និងការរលាកថ្លើមប្រភេទ B និង C  ក្នុងនោះពលរដ្ឋនៅអាស៊ីភាគច្រើន កើតមហារីកថ្លើមដោយសារជំងឺរលាកថ្លើម BនិងC ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទសម្ភាស រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានThmeyThmey25  និងលោកវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត ឯកទេសផ្នែកវេជ្ជសាស្រ្តនុយក្លេអ៊ែរ ជំងឺពកក និងជំងឺមហារីកនៃមន្ទីរពេទ្យមហារីកចក្រា ដូចតទៅ៖ 

 

បើតាមវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត នៅពេលជំងឺរលាកថ្លើមប្រភេទ B និង C ធ្វើឱ្យមានការរលាក រ៉ាំរ៉ៃ ហើយការវិវត្តទៅជាក្រិនថ្លើម  ដែលអាចឱ្យអ្នកជំងឺកើតជាជំងឺមហារីកថ្លើមបាន។ លោករេជ្ជបណ្ឌិត អះអាងដូច្នេះ៖ «កត្តាទាំងពីរនេះ ធ្វើឱ្យមានការរលាកថ្លើមរ៉ាំរ៉ៃ កាលណារលាកថ្លើមរ៉ាំរ៉ៃ អ្នកជំងឺអាចប្រឈមមុខ ជាមួយនឹងការប្រែប្រួលសាច់ថ្លើម ឱ្យទៅជាដុះសាច់»។
 
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតឯកទេសជំងឺមហារីករូបនេះ បានណែនាំឱ្យអ្នកជំងឺថ្លើមរ៉ាំរ៉ៃ ត្រូវជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាល និងតាមដានឱ្យទៀងទាត់ ហើយក្នុងករណីដុះសាច់មហារីក នឹងអាចព្យាបាលទាន់ពេល៕ 

Tag:
 រលាកថ្លើម
  ជំងឺមហារីកថ្លើម
  មហារីក
© រក្សាសិទ្ធិដោយ thmeythmey.com