ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិម អេ ខេមបូឌា សហការជាមួយដៃគូពាណិជ្ជកម្មរៀបចំពិព័រណ៍ធុរកិច្ចរយៈពេល ៣ថ្ងៃ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ
03, Apr 2024 , 9:35 am        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក សហការជាមួយដៃគូជំនួញរៀបចំពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មនៅថ្ងៃទី ០៨ ០៩ និង ១០ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៨យប់ ដែលមានទីតាំងស្ថិតនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ អគារ C-D-E-F-G។

នៅក្នុងពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម មានការតាំងបង្ហាញផលិតផលជាច្រើនពីក្រុមហ៊ុន អ អិម អេ ខេមបូឌា និងដៃគូសហការមកពីគ្រប់វិស័យ ដែលមានដូចជា យានយន្ត គ្រឿងចក្រធុនធ្ងន់ គ្រឿងយន្តកសិកម្ម ឧបករណ៍សម្អាត ឧបករណ៍ធ្វើតេស្តទឹកភ្លើង សេវាកម្មជួសជុល សេវាកម្មជួល និងបង់រំលស់ ធនាគារ ធានារ៉ាប់រង ឧស្សាហកម្មម្ហូបអាហារ  សណ្ឋាគារ ទូរគមនាគមន៍ ដឹកជញ្ជូន ឧស្សាហកម្មប្រេង​ម៉ាស៊ីន គ្រឿងប​ន្លាស់ និងគ្រឿងបរិក្ខាររថយន្ត និងវិស័យផ្សេងៗជាច្រើនទៀតដែលកំពុងមានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ 
 
ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ អ​ អិម អេ ប្រព្រឹត្តិទៅក្រោមគោលគំនិតនៃទស្សនៈដ៏វែងឆ្ងាយនៃការជំរុញសក្តានុពលវិស័យឧស្សាហកម្មពាណិជ្ជកម្មឱ្យរីកលូតលាស់ទៅមុខជាបន្តបន្ទាប់តាមទិសដៅចង្អុលបង្ហាញពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ។
 
 
កម្មវិធីនេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលលោកស្រី នឹងធ្វើការអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣០ នាទីព្រឹក ព្រមទាំងមានវត្តមានពីឥស្សរជនជាន់ខ្ពស់ តំណាងសា្ថប័នពាក់ព័ន្ធ ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗ ដែលជាដៃគូសហការរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅកម្ពុជា។
 
ក្រៅពីនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសជាច្រើនមកពីចម្រុះវិស័យ ដើម្បីចែករំលែកចំណេះដឹង និង​ពិភាក្សាលើប្រធានបទសំខាន់ៗផ្សេងៗគ្នា។ បន្ថែមពីលើនេះ សិស្ស និស្សិត និងអ្នកចូលរួមក៏អាចទទួលបានឱកាសបម្រើការងារជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា និងក្រុមហ៊ុនបុត្រសម្ព័ន្ធផងដែរ។
 
ដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធីខាងលើ សូមចូលទៅកាន់ www.rmacambodiaexpo.com​ ឬទំនាក់ទំនងទៅកាន់លេខ 1800 208 087៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com