ជាតិ
ក្រសួងអប់រំ​ ហាមយុវជនលេងបាញ់ទឹក ប៉ាតម្សៅនៅតាមសង្រ្កាន្តសាលា
03, Apr 2024 , 5:30 pm        
រូបភាព

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំដល់គណៈគ្រប់គ្រងតាមគ្រឹះស្ថានសិក្សាទាំងអស់ ដែលរៀបចំកម្មវិធីសង្ក្រាន្ត ត្រូវពង្រឹងការគ្រប់គ្រងសណ្ដាប់ធ្នាប់អំឡុងពេលរៀបចំកម្មវិធី ពិសេសហាមដាច់ខាតយុវជនលេងបាញ់ទឹក ជះទឹក និងប៉ាតម្សៅ។


តាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ គណៈគ្រប់គ្រងតាមគ្រឹះស្ថានសិក្សាដែលរៀបចំសង្ក្រាន្តទាំងអស់ ត្រូវហាមឃាត់យុវជន និងសិស្សានុសិស្សលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ និងគប់ស្បោងទឹកជាដើម ហើយជំនួសមកលេងល្បែងប្រជាប្រិយខ្មែរវិញ។

ក្រសួងណែនាំឱ្យលោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាយុវជនតាមសាលា ត្រូវបែងចែកការទទួលខុសត្រូវតាមថ្ងៃនៃកម្មវិធី ដើម្បីជួយសម្របសម្រួលឱ្យសិស្សានុសិស្ស អ្នកចូលរួមទាំងអស់បានលេង និងស្គាល់ពីល្បែងប្រជាប្រិយខ្មែរ។ ទន្ទឹមនឹងនេះ ក្រសួងក៏ណែនាំឱ្យពលរដ្ឋទាំងអស់ត្រូវរក្សាសុខភាពចៀសវាងការឆ្លងជំងឺផ្សេង៕


© រក្សាសិទ្ធិដោយ thmeythmey.com