ជាតិ
អត្ថបទពាណិជ្ជកម្ម
តូតាល់អេនើជីខួប ១០០ឆ្នាំ
05, Apr 2024 , 10:08 am        
រូបភាព
ថ្ងៃនេះមានបុគ្គលិកជាង ១០០,០០០នាក់ របស់ក្រុមហ៊ុន TotalEnergies នៅក្នុងប្រទេសចំនួន ១២០ នៅទូទាំងពិភពលោក មានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពជាខ្លាំង ក្នុងការប្រារព្ធខួប ១០០ឆ្នាំ នៃការបង្កើតក្រុមហ៊ុននេះឡើង។ សម្រាប់ខួប ១០០ឆ្នាំ របស់ក្រុមហ៊ុន តូតាល់អេនើជី នេះផងដែរគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រពិភពលោកអំពីផ្នែកថាមពល ចាប់តាំងពី ទសវត្សរ៍ឆ្នាំ ១៩២០ រហូតមកដល់បច្ចុប្បន្ននេះ។
 
គួរបញ្ជាក់ថា នៅថ្ងៃទី ២៨ខែមីនា ឆ្នាំ ១៩២៤ ក្រុមហ៊ុន Compagnie Française des Pétroles ត្រូវបានបង្កើតឡើងនៅប្រទេសបារាំង ដែលជាប្រទេសមួយដែលគ្មានប្រភពប្រេងនៅឡើយ។ ក្រុមហ៊ុន បានធ្វើការសម្រេចចិត្តជាមួយចក្ខុវិស័យមួយហើយត្រូវបានចាត់ទុកថាជាចំណុចចាប់ផ្ដើមនៃសតវត្សដ៏អស្ចារ្យ។ ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលសម្រាប់ប្រទេសបារាំង ក្រុមហ៊ុនរបស់បានធ្វើដំណើរទៅកាន់គ្រប់ទិសទីទូទាំងពិភពលោកដោយបាន សិក្សាពីផ្នែកបច្ចេកវិទ្យា និងភូមិសាស្ត្រនយោបាយជាច្រើន ដើម្បីទទួលបាននូវភាពរីកចម្រើនក្នុងសតវត្សនេះ។ នេះជាការសម្រេចចិត្ត និងចក្ខុវិស័យ ដ៏អស្ចារ្យរបស់ក្រុមហ៊ុន។
 
 
ការចាប់ផ្ដើមសម្រាប់រយៈពេល ១០០ ឆ្នាំ ក្រុមហ៊ុន មិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទាញយកធនធានក្នុងស្រុក ដូចជាគូប្រជែងរបស់នាសម័យនោះឡើយ។ ហេតុដូចនេះហើយ ទើបក្រុមហ៊ុន ចាំបាច់ត្រូវប្រើប្រាស់សមត្ថភាពដែលមានប្រៀបជាងគូប្រជែងក្នុងការ ពង្រីកទីផ្សារអន្តរជាតិ ជាមួយសមត្ថភាពបច្ចេកទេសដែលមានស្រាប់។ កត្តាទាំងពីរនេះហើយ បានជំរុញស្មារតី ឲ្យមានដំណើរការឈានមុខរហូតដល់សព្វថ្ងៃ។ ប៉ុន្មានឆ្នាំមកនេះ តូតាល់អេនើជី នៅតែបន្តជំរុញ ទាំងបច្ចេកទេស និងភូមិសាស្រ្តផ្សេងទៀត ខណៈពេលដែលក្រុមហ៊ុន កំពុងតែសម្របខ្លួនទៅនឹងតម្រូវការ និងការរំពឹងទុករបស់អតិថិជន។ នេះជារបៀបដែលតូតាល់អេនើជីបានធ្វើអោយមានដំណើរការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងអំឡុងសតវត្សទី២០នាសម័យនោះ។ លើសពីនេះក្រុមហ៊ុនតូតាល់អេនើជី ក៏ទទួលបានជំនាញ និងបទពិសោធន៍បន្ថែមដោយបានសហការគ្នាជាមួយក្រុមហ៊ុន Petrofina និង Elf-Aquitaine ហើយថ្មីៗនេះ ក៏បានចាប់ផ្ដើមសហការជាមួយ Maersk Oil, Saft ឬ Direct Energie ផងដែរ ។
 
ចាប់ផ្ដើមក្លាយជាក្រុមហ៊ុនដែលផលិតពហុថាមពលស្របពេលដែលប្រេងឥន្ធនៈបានដើរតួជាថាមពលដ៏សំខាន់នៅក្នុងសតវត្សទី២០ ឧស្ម័នធម្មជាតិ និងថាមពលដែលបានកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត បានក្លាយជាប្រភពនៃប្រព័ន្ធថាមពលសម្រាប់ថ្ងៃស្អែក។ ឧស្ម័នធម្មជាតិគឺចាំបាច់ក្នុងអំឡុងពេលអន្តរកាលនៃថាមពល ដែលជាជំនួយក្នុងអំឡុងពេលដែលការកើនឡើងនៃការប្រើប្រាស់ថាមពលកកើតឡើងវិញនៅមានកំណត់ ហើយក៏សម្រាប់ប្រើប្រាស់ជំនួសធ្យូងថ្មដែលបង្កើតឧស្ម័នកាបូនឌីអុកស៊ីតច្រើនជាង២ដងនៅពេលផលិតជាថាមពល។ បច្ចុប្បន្ននេះក្រុមហ៊ុន TotalEnergies គឺក្រុមហ៊ុនដ៏ធំបំផុតទីបីក្នុងពិភពលោក នៅក្នុងការបំប្លែងឧស្ម័នធម្មជាតិរាវដែលហៅកាត់ថា (LNG) ។ ហើយនៅក្នុងថាមពលអគ្គិសនីវិញ យើងគឺជាអ្នកអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ដែលជាថាមពលខ្លាំងបំផុតមួយនៅក្នុងពិភពលោកនេះផងដែរ។ ថាមពលអគ្គិសនីនេះ គឺជាបេះដូងរបស់ ថាមពលដែលបានកាត់បន្ថយកាបូនឌីអុកស៊ីត ហើយនៅក្នុងសតវត្សទី ២១ អគ្គិសនីនឹងក្លាយទៅជាថាមពលដ៏សំខាន់ជាងគេ។
 
 
ការផ្លាស់ប្តូរថាមពលចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមហ៊ុន TotalEnergies បាននឹងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវយុទ្ធសាស្ត្រផ្លាស់ប្តូរថាមពល ដោយផ្អែកទៅលើគោលការណ៍សំខាន់ចំនួនពីរធំៗគឺ អ៊ីដ្រូកាបូន (រួមបញ្ជូលទាំង LNG) និងថាមពលអគ្គិសនី។ ក្រុមហ៊ុន មានមហិច្ឆតាយ៉ាងមុតមាំ ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរយ៉ាងជោគជ័យ និងគាំទ្រដោយអតិថិជន ជាមួយនឹងការផ្លាស់ប្ដូរនេះ។ បញ្ហាប្រឈមរបស់ក្រុមហ៊ុន នោះគឺ ការផ្គត់ផ្គង់ពិភពលោកនូវថាមពលដែលមានតម្លៃសមរម្យសម្រាប់ការអភិវឌ្ឍន៍ និងការកាត់បន្ថយការបំភាយនៃឧស្ម័នផងដែរ។ នេះគឺជាការផ្លាស់ប្តូរប្រកបដោយ "ភាពត្រឹមត្រូវ តាមលំដាប់លំដោយ និងសមធម៌" ដែលអំពាវនាវដោយ COP28 ។ ដោយសារតែមានការចង្អុលបង្ហាញ ក្រុមហ៊ុន TotalEnergies នឹងបន្តកែសម្រួល ដើម្បីសម្របទៅតាមតម្រូវការរបស់អតិថិជន ក៏ដូចជាផ្នៃកមួយនៃការអភិវឌ្ឍន៍សម្រាប់រយៈពេល ១០០ ឆ្នាំទៅមុខទៀតផងដែរ។
 
បណ្ដាញសង្គម X: TotalEnergies  
បណ្ដាញសង្គម LinkedIn: TotalEnergies   បណ្ដាញសង្គម ហ្វេសប៊ុក: TotalEnergies   បណ្ដាញសង្គម Instagram TotalEnergies




(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com