ជាតិ
ក្រោយកាន់តំណែងជាង១ខែ លោក យ៉ាំ ស៊ីងម៉ៅ ត្រូវបានដកចេញពីប្រធាននាយកដ្ឋាននគរបាលយុត្តិធម៌វិញ
05, Apr 2024 , 2:55 pm        
រូបភាព
(ឆ្វេង) លោក ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ នាពិធីប្រកាសតំណែងលោក យ៉ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌។
(ឆ្វេង) លោក ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ នាពិធីប្រកាសតំណែងលោក យ៉ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ចប់មុខតំណែងលោក យ៉ាំ ស៊ីងម៉ៅ ពីប្រធាននាយកដ្ឋាននគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យប្រមុខរដ្ឋាភិបាល ចុះថ្ងៃទី៣ មេសា។



លោក យ៉ាំ ស៊ីងម៉ៅ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ និងចូលកាន់តួនាទីជាផ្លូវការ កាលពីអំឡុងខែមីនា។ អំឡុងពេលប្រកាសតែងតាំងនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អុំ សំអាន ដែលគេស្គាល់ថា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ បានបង្ហោះសារថា លោក យ៉ាំ ស៊ីងម៉ៅ ជាម្ចាស់ហ៊ុន និងជាអគ្គនាយកក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ដែលនាំចូលជនជាតិចិនខុសច្បាប់មកកាន់កម្ពុជា និងរកស៊ីឈើខុសច្បាប់ជាដើម។
 
ជុំវិញករណីនេះលោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផផ្ទៃ ចាត់ទុកការបង្ហោះសារបែបនេះ ជាការលាបពណ៌ និងទម្លាក់កំហុសបំពុលមហាជន ឱ្យមានការយល់ច្រឡំ ជាពិសេសប៉ះពាល់កិត្តិយសរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលសម្រេចតែងតាំងមន្ត្រីក្នុងក្របខណ្ឌនគរបាល៕

Tag:
 ហ៊ុន ម៉ាណែត
  នគរបាល
  យុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com