ជាតិ
អត្ថបទពាណិជ្ជកម្ម
មន្ទីរពហុព្យាបាលអន្តរជាតិខេមា សហការជាមួយ មជ្ឈមណ្ឌលជំងឺមហារីកផាកវ៉េ បើកដំណើរការគ្លីនិកចំនួន២បន្ថែម
06, Apr 2024 , 2:49 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញថ្ងៃទី៦ខែមេសាឆ្នាំ២០២៤៖ មន្ទីរពហុព្យាបាលអន្តរជាតិខេមាសាខាបឹងកេងកង បើកសម្ពោធជាផ្លូវការនូវសេវាកម្មថ្មីចំនួន២របស់ខ្លួនគឺ គ្លីនិកមហារីក និង គ្លីនិកព្យាបាលដោយចលនា និងស្តារនិតិសម្បទា ដែលមានទីតាំងស្ថិតនៅជាន់ទី៩នៃមន្ទីរពហុព្យាបាលអន្តរជាតិខេមាសាខាបឹងកេងកង។ នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការនេះ ក៏មានការពិគ្រោះជំងឺដោយមិនគិតថ្លៃដោយវេជ្ជបណ្ឌិតជំនាញមកពីមជ្ឈមណ្ឌលជំងឺមហារីកផាកវ៉េផងដែរ។

មន្ទីរពហុព្យាបាលអន្តរជាតិខេមាទាំងបីសាខាបានផ្តល់សេវាពិនិត្យរកជំងឺមហារីកជូនអតិថិជនរបស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែថ្មីៗនេះដោយមានកិច្ចសហការជាមួយ មជ្ឈមណ្ឌលជំងឺមហារីកផាកវ៉េ (Parkway Cancer Center) នៅប្រទេសសិង្ហបុរី ទើបមន្ទីរពហុព្យាបាលអន្តរជាតិខេមាសាខាបឹងកេងកង បានពង្រីកវិសាលភាពនៃសេវាពិនិត្យ និងព្យាបាលជំងឺមហារីកដោយបើកជាគ្លីនិកមហារីកនេះឡើងដើម្បីផ្តល់សេវាសំខាន់ៗជូនអតិថិជនចាប់ពីថ្ងៃ៦ខែមេសាឆ្នាំ២០២៤នេះតទៅ។

 
 
សេវាកម្មមានដូចជា៖ ពិនិត្យនិងព្យាបាលជំងឺមហារីកសុដន់ មហារីកមាត់ស្បូន ដៃស្បូន ប្រូស្តាត ក្រពះ ពោះវៀន ថ្លើម ថង់ទឹកប្រមាត់ ប្លោកនោម និងជំងឺមហារីកសួត។ គ្លីនិកមហារីក មានក្រុមវេជ្ជបណ្ឌិតឯកទេសដែលមានបទពិសោធន៍ពិនិត្យព្យាបាលជាច្រើនឆ្នាំ រង់ចាំបម្រើសេវាជូនអតិថិជន។ មជ្ឈមណ្ឌលជំងឺមហារីកផាកវ៉េ (Parkway Cancer Center) នៅប្រទេសសិង្ហបុរី នឹងសហការផ្តល់ការគាំទ្រដល់គ្លីនិកមហារីក តាមរយៈគម្រោង CanHOPE ក្នុងការផ្តល់សេវាប្រឹក្សាយោបល់និងសេវាគាំទ្រដល់អ្នកជំងឺមហារីកក្នុងកំឡុងពេលព្យាបាល ព្រមទាំងផ្តល់ការអប់រំនិងការយល់ដឹងអំពីជំងឺមហារីកដល់អ្នកគ្រប់គ្នា។
 
ជាមួយគ្នានេះដែរ មន្ទីរពហុព្យាបាលអន្តរជាតិខេមាទាំងបីសាខាក៏បានផ្តល់សេវាពិនិត្យ និងព្យាបាលដោយចលនានិងស្តារនិតិសម្បទា ជូនអតិថិជនរបស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ។ ដើម្បីបម្រើសេវាជូនអតិថិជនអោយកាន់តែប្រសើរឡើង ទើបមន្ទីរពហុព្យាបាលអន្តរជាតិខេមាសាខាបឹងកេងកងសម្រេចបើកជា គ្លីនិកព្យាបាលដោយចលនានិងស្តារនិតិសម្បទា ប្រចាំនៅសាខានេះផ្ទាល់តែម្តង ដោយចាប់ផ្តើមផ្តល់សេវាសំខាន់ៗជូនអតិថិជនចាប់ពីថ្ងៃទី៦ខែមេសាឆ្នាំ២០២៤នេះតទៅ។  សេវាព្យាបាលមានដូចជា៖ ឈឺក ខ្នង សាច់ដុំ សន្លាក់ ឆ្អឹងស្ពោត ឈឺក្បាល ស្លាប់មួយចំហៀងខ្លួន របួសដោយការលេងកីឡា។ល។ គ្លីនិកព្យាបាលដោយចលនានិងស្តារនិតិសម្បទា មានក្រុមគ្រូពេទ្យជាច្រើននាក់ដែលមានបទពិសោធន៏ព្យាបាលជាច្រើនឆ្នាំ រង់ចាំបម្រើសេវាជូនអតិថិជន។ 
 


ក្រៅពីនេះមន្ទីរពហុព្យាបាលអន្តរជាតិខេមាសាខាបឹងកេងកងមានសេវាចំបងៗដូចជា៖ ព្យាបាលរបួសនិង  សង្គ្រោះបន្ទាន់24/7 ការវះកាត់ ការពិគ្រោះជំងឺទូទៅនិងឯកទេស ជំងឺសម្រាកពេទ្យ ជំងឺកុមារ រោគស្ត្រីនិងសម្ភព ជំងឺបេះដូង ការដាក់ថ្មបេះដូង ជំងឺក្រពះពោះវៀន ការពិនិត្យឈាមនិងរូបភាពវេជ្ជសាស្ត្រ។
 
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
     វេជ្ជបណ្ឌិត អ៊ឹម សារុន
     នាយកគ្រប់គ្រងទូទៅ
     ទូរស័ព្ទ៖ ០១២៩៤៥៥២២
     Email: [email protected] 
 


















(អត្ថបទពាណិជ្ជកម្ម)


Tag:
 Khema Clinic
© រក្សាសិទ្ធិដោយ thmeythmey.com