ជាតិ
សង្រ្កាន្តឆ្នាំថ្មី
នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ យកខ្លែងរចនាបែបខ្មែរ មកតាំងបង្ហាញនៅសង្ក្រាន្តវិទ្យាល័យបឹងត្របែក
06, Apr 2024 , 7:09 pm        
រូបភាព
ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌  បានយកខ្លែងរចនាបែបខ្មែរ មកតាំងបង្ហាញនៅសង្ក្រាន្តវិទ្យាល័យបឹងត្របែក។ ខ្លែងទាំងនោះគឺជាស្នាដៃរបស់ព្រឹទ្ធាចារ្យតាមភូមិស្រុកនានា និងអ្នកជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ នៅលើខ្លែងនីមួយៗ តែងមានលម្អក្បាច់រចនាផ្សេងៗ គំនូរបង្ហាញអំពីនិមិត្តរូបប្រចាំភូមិស្រុកនានា និង ប្រាសាទបុរាណជាដើម។ ក្រៅពីនោះ ខ្លែងខ្លះមានទ្រង់ទ្រាយច្នៃជារូបឧបករណ៍ភ្លេងបុរាណ រូបតួអង្គក្នុង រឿង រាមកេរ្តិ៍ ឬជារូបសត្វប្លែកៗ ទៅតាមទេពកោសល្យ និងគំនិតសិល្បៈច្នៃប្រតិដ្ឋរបស់អ្នកស្រុក និង សិល្បករ។

សង្រា្កន្តវិទ្យាល័យ  ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៦-៧ ខែមេសា នៅវិទ្យាល័យបឹងត្របែក។ឆ្នាំ២០២៤នេះ ជាឆ្នាំទី៦ នៃដំណើរការរៀបចំសង្រា្កន្តវិទ្យាល័យ ក្រោមប្រធានបទ«ភ្នំពេញអនុស្សាវរីយ៍»។


 
សូមលោកអ្នកទស្សនារូបភាពខាងក្រោម៖ 
 














Tag:
 ThmeyThmey
  នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌
  ខ្លែង
 សង្រា្កន្ត
© រក្សាសិទ្ធិដោយ thmeythmey.com