ជាតិ
វីដេអូ
សិស្សថ្នាក់ទី១០នៃវិទ្យាល័យបឹងត្របែក ច្នៃវារីអគ្គិសនី និងរហាត់ទឹកតាមទ្រឹស្តីរូបវិទ្យា
07, Apr 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖ រហាត់ទឹក និងវារីអគ្គិសនីនេះ ត្រូវបានច្នៃឡើងដោយសិស្សានុសិស្សថ្នាក់ទី១០ នៃវិទ្យាល័យបឹងត្របែក។ ចំពោះស្នាដៃបង្កើតថ្មីរបស់សិស្សត្រូវបានតាំងបង្ហាញក្នុងកម្មវិធីសង្រ្កាន្តវិទ្យាល័យនាវិទ្យាល័យបឹងត្របែកផងដែរ។ លោក ហេង វ៉ាន់ដេត គ្រូបង្រៀនរូបវិទ្យា បានរៀបរាប់ថា​ គោលបំណង នៃការបង្កើតរហាត់ទឹក និងវារីអគ្គិសនីនេះ គឺចង់ឱ្យសិស្សបានសិក្សាស្វែងយល់ លើសពីទ្រឹស្តីនៃមេរៀនរូបវិទ្យា។ ក្នុងន័យនេះ លោក ក៏ចង់ឱ្យសិស្សមានសកម្មភាព ចេះច្នៃប្រឌិត និងមានគំនិតថ្មីៗ ក្នុងមុខវិជ្ជា STEM។ 
 
សង្រា្កន្តវិទ្យាល័យ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៦-៧ ខែមេសា នៅវិទ្យាល័យបឹងត្របែក។ ក្នុងឆ្នាំ២០២៤នេះ ជាឆ្នាំទី៦ នៃដំណើរការសង្រា្កន្តវិទ្យាល័យ ក្រោមប្រធានបទ«ភ្នំពេញអនុស្សាវរីយ៍»៕


 
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖
 

Tag:
 ThmeyThmey
  សង្រ្កាន្ត
  វិទ្យាល័យបឹងត្របែក
 រូបវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com