ជាតិ
អត្ថបទពាណិជ្ជកម្ម
ពិធីបើក និងសម្ពោធជាផ្លូវការកម្មវិធីពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ម.ក
09, Apr 2024 , 3:29 pm        
រូបភាព
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសម្ពោធជាផ្លូវការ​នូវកម្មវិធីពិព័រណ៍ធុរកិច្ច​ និងដៃគូពាណិជ្ជកម្ម ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងវត្តមាន លោក William Patrick Murphy​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពី សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា សមាគមន៍ធុរកិច្ចជាតិ និងអន្តរជាតិ តំណាងពីស្ថាប័នឯកជន និងក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិជាច្រើន។
 
ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញសក្តានុពលវិស័យឧស្សាហកម្មពាណិជ្ជកម្មឱ្យរីកលូតលាស់ទៅមុខជាបន្តបន្ទាប់ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធនានា។
 
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា៖ «ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម មិនមែនត្រឹមតែជាការដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីទំនាក់ទំនងអាជីវកម្ម និងភាពជាដៃគូមិនអាចខ្វះបានរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅក្នុងទិដ្ឋភាពពាណិជ្ជកម្មសកល»។
 


បន្ថែមពីលើនេះ លោកក៏បានរៀបរាប់ផងដែរថា ព្រឹត្តិការណ៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បីធ្វើការផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតភាពជាដៃគូថ្មីដោយផ្ទាល់ជាមួយនឹងអតិថិជន អ្នកផ្គត់ផ្គង់ អ្នកវិនិយោគ និង អាជីវកម្មផ្សេងៗទៀត។ 
 
នៅក្នុងពិព័រណ៍ធុរកិច្ចនេះទៀតសោត មានការគាំទ្រ និងចូលរួមពីក្រុមហ៊ុនដែលជាដៃគូសហការ ដូចជា ក្រុមហ៊ុន ស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក , ក្រុមហ៊ុន BSP Finance Cambodia , ក្រុមហ៊ុន Comin Khmere , ធនាគារ ប៊ី អាយ ស៊ី , ធនាគារឯកទេស ខេប៊ី ដេហាន ម.ក , ក្រុមហ៊ុន Auto Hub Cambodia , ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី , ក្រុមហ៊ុន មីឆែលីន (Michelin) , ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell និង ធនាគារ ប្រ៊ីដ ។ល។​ ហើយក៏មានការតាំងបង្ហាញផលិតផលជាច្រើន ដូចជា យានយន្ត គ្រឿងចក្រធុនធ្ងន់ គ្រឿងយន្តកសិកម្ម ឧបករណ៍សម្អាត ឧបករណ៍ធ្វើតេស្តទឹកភ្លើង សេវាកម្មជួសជុល សេវាកម្មជួល និងបង់រំលស់ ធនាគារ ធានារ៉ាប់រង ឧស្សាហកម្មម្ហូបអាហារ សណ្ឋាគារ ទូរគមនាគមន៍ ដឹកជញ្ជូន ឧស្សាហកម្មប្រេង​ម៉ាស៊ីន គ្រឿងប​ន្លាស់ និងគ្រឿងបរិក្ខាររថយន្ត និងផលិតផលផ្សេងៗជាច្រើនទៀត។​ កម្មវិធីពិព័រណ៍នេះរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៤ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៨យប់ ដែលមានទីតាំងស្ថិតនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ អគារ C-D-E-F-G។
 


គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ​ អិម​ អេ ខេមបូឌា មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣២ ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩២​ ហើយក៏បានផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាងប្រមាណ ៤០០០ នាក់។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើន ដូចជា​ រថយន្ត Ford ដែលជារថយន្តជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទីផ្សារឧស្សាហកម្មយានយន្តរយៈពេល ៥ ឆ្នាំជាប់ៗគ្នា រថយន្ត Land Rover រថយន្ត ChangAn កង់បីព្យាចូ (Piaggio) គ្រឿងចក្រធុនធ្ងន់ម៉ាក JCB គ្រឿងយន្តកសិកម្មចនឌារ ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត សេវាកម្មជួល AVIS BUDGET​ ហើយនិងផលិតផលជាច្រើនទៀតផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានរោងចក្រដំឡើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នបានដំឡើងរថយន្តចំនួន ៤០០០ គ្រឿងរួចមកហើយ។ ទាំងអស់នេះសបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់យកវិស័យយានយន្តជាវិស័យអាទិភាពក្នុងការទាក់ទងវិនិយោគ។​ ក្រុមហ៊ុនជានិច្ចកាលបានចូលរូមចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមជាច្រើន ដូចជា សាងសង់ និងជួសជុលសាលារៀនរដ្ឋ បណ្ណាល័យ សាងសង់បន្ទប់ទឹក សាលាពហុបច្ចេកទេសនានា បរិច្ចាគរថយន្តសង្គ្រោះបន្ទាន់ រថយន្តសម្រាប់ដឹកវ៉ាក់សាំង និងបរិកា្ខរការពារ និងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានស្អាតតាមរយៈការដាំដើមឈើ និងបរិច្ចាគធុងសម្រាម៕
 
(អត្ថបទពាណិជ្ជកម្ម)

























Tag:
 Agency
© រក្សាសិទ្ធិដោយ thmeythmey.com