ជាតិ
សង្រ្កាន្តឆ្នាំថ្មី
«សង្ក្រាន្តត្បូងឃ្មុំ» នឹងមានកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ និង​ការប្រគំតន្ត្រីរាំកម្សាន្ត
09, Apr 2024 , 5:59 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្ត​ត្បូងឃ្មុំ
រូបភាពពីរដ្ឋបាលខេត្ត​ត្បូងឃ្មុំ
រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំ «សង្ក្រាន្តត្បូងឃ្មុំ» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៅបរិវេណរង្វង់មូលខាងមុខបុរីរដ្ឋបាលខេត្តត្បូងឃ្មុំ។ នេះ​បើតាម​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ។


 
ដើម្បីបង្កើតបរិយាកាសឱ្យកាន់តែរីករាយ និងបង្កើននូវមនោសញ្ចេតនាជាមួយ​ប្រជាពលរដ្ឋ​ ​«សង្ក្រាន្តត្បូងឃ្មុំ» ​នឹងមានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើន​ ដូច​ជាបោះអង្គញ់ លាក់​កន្សែង វាយក្អមជាដើម។​ ក្រៅពី​ល្បែង​ប្រជាប្រិយខ្មែរ ក៏​មាន​ការប្រគំតន្ត្រី ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងការ​បាញ់​កាំជ្រួចផងដែរ។
 
សូម​បញ្ជាក់ថា នៅ​ឆ្នាំ​២០២៤នេះ នៅ​បណ្ដា​រាជធានី​ខេត្ត​ជាច្រើន​ ត្រៀម​រៀប​ចំ​សង្រ្កាន្ត​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃ​ណីជាតិខ្មែរ​ខាងមុខ។ ខេត្ត​ដែល​គ្រោង​រៀបចំ មាន​ខេត្ត​សៀមរាប, បាត់ដំបង, ប៉ៃលិន, ឧត្តរមានជ័យ, កំពង់ស្ពឺ, តាកែវ, កំពត, កោះកុង, កែប, ព្រៃវែង, កំពង់ចាម, កំពង់ធំ, ស្វាយរៀង និង​រាជធានីភ្នំពេញ៕ 
 
អត្ថបទទាក់ទង
 

Tag:
 សង្ក្រាន្តត្បូងឃ្មុំ
  សង្រ្កាន្ត​ឆ្នាំថ្មី
  ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com