ជាតិ
ព័ត៍មានសុខភាព
សុខភាព
ផឹកទឹកម៉ោងនេះ ទើបមិនសូវជួបពេទ្យ
10, Apr 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីម៉ោងដែលអ្នកគួរតែពិសារទឹក។ តើមានម៉ោងអ្វីខ្លះទៅ?

 
1. ម៉ោង៦:៣០នាទីព្រឹក អ្នកគួរតែញ៉ាំទឹកចំនួន២៥០សេសេ ដើម្បីជួយសម្អាតក្រលៀន និងតម្រង់នោមរបស់អ្នក។
 
2. ម៉ោង៨:៣០នាទីព្រឹក ក្រោយពេលដែលអ្នកទៅដល់កន្លែងការងារ អ្នកគួរតែញ៉ាំទឹកចំនួន២៥០សេសេទៀត ដោយមិនគួរញ៉ាំកាហ្វេមុនឡើយ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យអ្នកមានអារម្មណ៍ក្នុងការបំពេញការងារ។
 
3. ម៉ោង១១:០០នាទីថ្ងៃត្រង់ អ្នកគួរតែងើបឡើងមកពុតដៃពុតជើងក្រោយពេលដែលបំពេញការងារហើយមួយព្រឹក រួចញ៉ាំទឹកដែលជាកែវទី៣ ដើម្បីជួយសម្រាលអារម្មណ៍អ្នកមិនឲ្យស្មុគស្មាញខ្លាំង។
 
4. ម៉ោង១២:៥០នាទីថ្ងៃត្រង់ ក្រោយបាយចំនួនកន្លះម៉ោង អ្នកគួរតែញ៉ាំទឹកទៀត ដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។
 
5. ម៉ោង១៥:០០នាទីល្ងាច អ្នកគួរតែពិសារទឹកម្តងទៀត ដើម្បីជួយធ្វើឲ្យខួរក្បាលអ្នកជ្រះស្រលះ ដើម្បីបន្តការងារមួយកម្រិតទៀត។
 
6. ម៉ោង១៧:៣០នាទីល្ងាច មុនពេលដែលអ្នកចេញពីធ្វើការ អ្នកគួរតែញ៉ាំទឹកចំនួនមួយកែវទៀត ដើម្បីជួយទប់កុំឲ្យអ្នកបរិភោគអាហារពេលល្ងាចច្រើន ដែលអាចធ្វើឲ្យអ្នកធាត់បាន។
 
7. ម៉ោង២២:០០នាទីយប់ មុនអ្នកចូលគេងចំនួនមួយម៉ោង អ្នកអាចញ៉ាំទឹកចំនួន២០០០សេសេ ដើម្បីជួយអ្នកឲ្យគេងលក់ស្រួល។ ដូចនេះ អ្នកអាចញ៉ាំទឹកតាមម៉ោងខាងលើបាន ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com