ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រសួងព័ត៌មាន និងក្រុមហ៊ុនOPPO ប្រកាសការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលឈ្នះរង្វាន់​ជាទឹកប្រាក់រហូតដល់១២លានរៀល
11, Apr 2024 , 10:31 am        
រូបភាព
កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានរៀបចំសន្និសីទកាសែត ដោយមានការសហការឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទដ៏ល្បីឈ្មោះប្រចាំប្រទេស​កម្ពុជា OPPO ក្នុងគោលបំណងបង្កើតកម្មវិធីប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលជាកម្មវិធីផ្តល់ឱកាសដល់ប្រជាជនកម្ពុជាគ្រប់ទិសទី បញ្ចេញស្នាដៃ​ថតរូបដោយប្រើទូរស័ព្ទដៃ។
 
បើយោងតាមការប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មាន ការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នេះមានទិសដៅដើម្បីលើកស្ទួយ និងជំរុញវិស័យទេសចរណ៍ និងវប្បធម៌ទូទាំងប្រទេសកម្ពុជា ព្រមទាំងប្រើប្រាស់រូបភាពទាំងនោះ ដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ។ 
 
 
ដូចនេះ សម្រាប់លោកអ្នកមានចំណាប់អារម្មណ៍ អាច​ចុះឈ្មោះការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមការសហការឧបត្ថម្ភដោយក្រុមហ៊ុន OPPO។ បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក៏ដូចជាក្រុមហ៊ុន OPPO សង្ឃឹមថាប្រជាជនកម្ពុជា និងមានការចូលរួមឲ្យបានច្រើនកុះករ ដើម្បីបង្ហាញស្នាដៃ​លើ​ឆាកជាតិ និងអន្តរជាតិ។
 


កាលបរិច្ឆេទនៃការប្រកួត
. ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី១០ ខែឧសភា ២០២៤
សម្រាប់គណៈកម្មការនៃការប្រកួត : 
. គណៈកម្មការទី១ ៖ ក្រសួងព័ត៌មាន
. គណៈកម្មការទី២ ៖ សេង លន់
. គណៈកម្មការទី៣ ៖ Miller Snap
 
ពានរង្វាន់នៃកម្មវិធី
. ជ័យលាភីលេខ១ ៖ ប្រាក់ ៤,០០០,០០០ រៀល, ទូរស័ព្ទដៃ OPPO Reno11 5G និង វិញ្ញាបនបត្រ ១ សន្លឹក
. ជ័យលាភីលេខ២ ៖ ប្រាក់ ១,០០០,០០០ រៀល, ទូរស័ព្ទដៃ OPPO Reno11 F និង វិញ្ញាបនបត្រ ១ សន្លឹក
. ជ័យលាភីលេខ៣ ៖ ប្រាក់ ៥០០,០០ រៀល, OPPO Pad Neo និង វិញ្ញាបនបត្រ ១ សន្លឹក
. ជ័យលាភីលេខ៤ ៖ ប្រាក់ ២០០,០០០ រៀល, OPPO Watch X និង វិញ្ញាបនបត្រ ១ សន្លឹក
. ជ័យលាភីលេខ៥ ៖ ទឹកប្រាក់ ១០០,០០០ រៀល, OPPO Enco Air3 និង វិញ្ញាបនបត្រ ១ សន្លឹក
. ជ័យលាភីលេខ៦ ដល់ លេខ ១០៖ OPPO Enco Buds2 ម្នាក់ ១ គ្រឿង  
 
គួរបញ្ជាក់ផងដែរថា ចំពោះប្រធានបទទីមួយ នៃការប្រកួតរបស់យើងគឺពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រធានបទនោះគឺ “សកម្មភាពក្នុងពីធីបុណ្យចូលឆ្នាំខ្មែរ” ដោយបងប្អូនទាំងអស់ អាច​ថតរូបសកម្មភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយប្រើប្រាស់ស្មាតហ្វូន រួច submit ចូលទៅកាន់ Link:



















(អត្ថបទពាណិជ្ជកម្ម)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com