សេដ្ឋកិច្ច
អន្តរជាតិ
ប្រទេស និងដែនដីផលិតបន្ទះឈីបកម្រិតខ្ពស់មានទីផ្សារធំនៅលើពិភពលោក
15, Apr 2024 , 8:39 am        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
 
យោងតាមទិន្នន័យពី TrendForce ប្រទេស និងដែនដីដែលផលិតបន្ទះឈីបកម្រិតខ្ពស់ និងមានចំណែកទីផ្សារធំជាងគេនៅលើពិភពលោករួមមាន តៃវ៉ាន់ កូរ៉េខាងត្បូង អាម៉េរិក ជប៉ុន និងចិន។

 
នៅក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស បន្ទះឈីបកម្រិតខ្ពស់ជាឧបករណ៍ដ៏សំខាន់ជួយលើកកម្ពស់ការបង្កើតថ្មី និងការច្នៃប្រឌិតក្នុងវិស័យជាច្រើន ជាពិសេសជា ឆ្អឹងខ្នងនៃឧបករណ៍ជាច្រើនរាប់ចាប់ពីទូរស័ព្ទឆ្លាតវៃរហូតដល់ឧបករណ៍វេជ្ជសាស្ត្រ។
 
បន្ទះឈីបកម្រិតខ្ពស់ត្រូវបានផលិតនៅលើខ្សែបណ្តាញដោយប្រើថ្នាំងចន្លោះ ១៤ណាណូម៉ែត្រ ឬតិចជាងនេះ។ ត្រង់ស៊ីស្ទ័រខ្នាតតូចអនុញ្ញាតឱ្យអ្នកផលិតដាក់ត្រង់ស៊ីស្ទ័រកាន់តែច្រើននៅលើបន្ទះឈីប ដើម្បីបង្កើនថាមពលដំណើរការនៃបន្ទះឈីបនោះ។ ឧទាហរណ៍ iPhone 15 Pro ប្រើបន្ទះឈីបដំបូងរបស់ Apple ដែលផលិតនៅលើថ្នាំងចន្លោះ ៣ណាណូម៉ែត្រ  ខណៈឧបករណ៍ហ្គេម Playstation 5 ប្រើបន្ទះឈីប ៦ណាណូម៉ែត្រ។ 
 
ក្រាហ្វិកខាងក្រោមបង្ហាញពីសមត្ថភាពផលិតបន្ទះឈីបកម្រិតខ្ពស់តាមប្រទេស និងតំបន់ក្នុងឆ្នាំ២០២៣ និងការព្យាករសម្រាប់ឆ្នាំ២០២៧ ដោយផ្អែកលើទិន្នន័យ TrendForce គិតត្រឹមខែធ្នូ ឆ្នាំ២០២៣។
 
រូបភាព ៖ Visual Capitalist

តៃវ៉ាន់ បានកាន់កាប់ចំណែកទីផ្សារបន្ទះឈីបកម្រិតខ្ពស់សកលនៅឆ្នាំ២០២៣ ច្រើនជាងគេដែលមានចំនួន ៦៨ភាគរយនៃទីផ្សារសកល។ យ៉ាងណាមិញ ចំនួននេះត្រូវបានព្យាករថា នឹងថយចុះមកត្រឹម ៦០ភាគរយនៅឆ្នាំ ២០២៧ ដោយសារសមត្ថភាពផលិតកម្មរបស់អាម៉េរិកកើនឡើង។ TSMC របស់តៃវ៉ាន់បច្ចុប្បន្ន ជាក្រុមហ៊ុនផលិតបន្ទះឈីបកម្រិតខ្ពស់បំផុតរបស់ពិភពលោក។ បន្ទះឈីបកម្រិតខ្ពស់បានរួមចំណែក ៦០ភាគរយនៃប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ (ស្មើនឹងជិត១៧ពាន់លានដុល្លារ) នៅក្នុងត្រីមាសទី១នៃឆ្នាំ ២០២៣។
 
ទន្ទឹមនេះ អាម៉េរិកត្រូវបានព្យាករថានឹងកើនឡើងចំណែកផលិតបន្ទះឈីបកម្រិតខ្ពស់ពី ១២ភាគរយទៅ ១៧ភាគរយនៅឆ្នាំ ២០២៧។ នៅទីនេះ ពាក់កណ្តាលនៃចំនួនផលិតមកពីក្រុមហ៊ុនបរទេសដែលមានប្រតិបត្តិការនៅអាម៉េរិកដូចជា Samsung ឬ TSMC។ 
 
បន្ថែមពីនេះ កូរ៉េខាងត្បូងព្យាករថាបង្កើនការផលិតបន្ទះឈីបតិចតួចពីបច្ចុប្បន្នមាន ១២ភាគរយដល់ ១៣ភាគរយនៃឆ្នាំ២០២៧។ 
 
លើសពីនេះ ជប៉ុនត្រូវបានគេព្យាករថានឹងចាប់ផ្តើមបង្កើនចំណែកទីផ្សាររបស់ខ្លួននៅឆ្នាំ ២០២៧ ។ ក្រុមហ៊ុន Rapidus Corp របស់ប្រទេសនេះមានគោលបំណងផលិតបន្ទះឈីប ២ណាណូម៉ែត្រនៅឆ្នាំ២០២៧។
 
ឆ្លើយតបទៅនឹងការត្រួតពិនិត្យការនាំចេញរបស់អាម៉េរិកលើឧបករណ៍ផលិតបន្ទះឈីបកម្រិតខ្ពស់ ចិនក៏កំពុងផ្តោតលើការផលិតបន្ទះឈីបដ៏ធំ។ ចំណែកទីផ្សារបន្ទះឈីបដ៏សំខាន់របស់ចិនត្រូវបានគេព្យាករថានឹងកើនឡើងពី ៣១ភាគរយទៅ ៣៩ភាគរយនៅឆ្នាំ ២០២៧៕ 
 

Tag:
 បន្ទះឈីប
  តៃវ៉ាន់
  អាម៉េរិក
  ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com