ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ក្រុមហ៊ុនខ្មែរមួយ រចនាអាវចូលឆ្នាំរំលេចនូវអត្តសញ្ញាណជាតិ
× ភ្នំពេញ៖ ក្រុមហ៊ុន Ahsora World បានរចនាអាវចំនួន៦ម៉ូត ដែលបានរំលេចនូវអត្តសញ្ញាណជាតិខ្មែរ សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ លោក ពេជ្រ ពង្សបុញ្ញឫទ្ធិ សហស្ថាបនិក Ahsora World បានលើកឡើងថា ការរចនាអាវម៉ូតខ្មែរនេះ គឺដើម្បីបង្ហាញ និងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងភាពសម្បូរបែបនៃសិល្បៈតាមរយៈសម្លៀកបំពាក់។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
ក្រុម Ahsora World ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ បានរចនាអាវសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ចំនួន៦ម៉ូត រួមមានអាវមួកស្លឹកត្នោត , ផ្ការំដួល ,សមរាត្រីអង្គរ, នំអន្សមខ្មែរ , យុគសម័យមាស និងគោព្រៃ។ អាវខ្មែរទាំង៦ម៉ូតនេះ ទទួលបានការចាប់អារម្មណ៍ជាច្រើនពីមហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គម ដោយសារតែការរចនាដ៏ប៉ិនប្រសប់ និងបង្ហាញពីវប្បធម៌ខ្មែរ។
លោក ពេជ្រ ពង្សបុញ្ញឫទ្ធិ បានអះអាងដូច្នេះ៖ «យើងមើលឃើញថា ប្រជាពលរដ្ឋរបស់យើងមានការជួបជុំគ្នាលក្ខណៈគ្រួសារ ក្នុងព្រឹត្តិការណ៍ហ្នឹងដែរភាគច្រើនយើងដើរលេងជុំគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ ពួកគាត់មានតម្រូវការក្នុងការដើរលេង។ យើងមើលឃើញថាការរចនាមានលក្ខណៈអរិយធម៌ និងសិល្បៈបែបខ្មែរមិនសូវមាន ទើបយើងគិតថាការរចនាបែបហ្នឹងធ្វើឱ្យមានភាពទាក់ទាញ និងអាចស្លៀកពាក់បែបហ្នឹងជុំគ្នា»។
សហស្ថាបនិក Ahsora World រូបនេះ រំពឹងថាម៉ាក់យីហោសំលៀកបំពាក់ដែលបានបង្កើតឡើងនេះ នឹងមានការគាំទ្រច្រើនពីពលរដ្ឋខ្មែរ និងបរទេស និងអាចប្រកួតប្រជែងជាមួយបរទេសបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com