ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ហេតុអ្វីចូលឆ្នាំមាន៣ថ្ងៃ ហើយឆ្នាំខ្លះមាន៤ថ្ងៃ?
13, Apr 2024 , 7:39 pm        
រូបភាព
ភ្នំពេញ៖ វេលាសង្ក្រាន្តដែលគ្រប់១២រាសី មានតែជាង២ថ្ងៃប៉ុណ្ណោះ គឺមានរយៈពេល២ថ្ងៃ ៣ម៉ោង ៥៧នាទី និង៣៦វិនាទី គឺថេជារៀងរាល់ឆ្នាំ។ ប្រសិនពេលវេលា នៃដំណើររាសីចក្រ គ្រប់ខាងដើមនៃថ្ងៃ នោះថ្ងៃវ័នបតមានតែ១ថ្ងៃ ដូច្នេះពិធីចូលឆ្នាំក៏មានតែ៣ថ្ងៃ។ ប៉ុន្តែប្រសិនវេលាដំណើររាសីចក្រ គ្រប់នៅខាងចុងនៃថ្ងៃ នោះថ្ងៃវ័នបតមាន២ថ្ងៃ ដែលនាំឱ្យថ្ងៃចូលឆ្នាំប្រព្រឹត្តិទៅ មានចំនួន៤ថ្ងៃ។


 
លោកអាចារ្យ ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា ដំណើរគោចររវាងផែនដីនិងព្រះអាទិត្យ គឺកំណត់ថា ថ្ងៃចូលឆ្នាំមាន៣ថ្ងៃ ឬមាន៤ថ្ងៃ។ បើដំណើរគោចរ រវាងផែនដីនិងព្រះអាទិត្យ ពេញគ្រប់១២រាសីនៅម៉ោងណា នោះវេលាមហាសង្ក្រាន្ត នឹងចូលដល់នៅវេលានោះ។ 
 
ដើម្បីជ្រាបច្បាស់ សូមលោកអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញស្ដាប់បទសម្ភាស រវាងកញ្ញា ប៉ូ សាគុន ជាមួយលោក អាចារ្យ ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ដូចតទៅ៖
 

 
 
 



Tag:
 ចូលឆ្នាំ
  សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com