ជាតិ
ឆ្នាំខ្សត់ភ្លៀង ក្រុមរបាំត្រុដិលោក តង មុត តែងចេញសម្តែង«របាំត្រុដិនាងម៉េវ»ដើម្បីសុំទឹកភ្លៀង
×
ដោយ៖ ថោង ប្រណី
សៀមរាប៖ នៅឆ្នាំដែលខ្សត់ភ្លៀង ក្រុមរបាំត្រុដិ លោក តង មុត តែងចេញសម្តែង «របាំត្រុដិនាងម៉េវ» តាមភូមិស្រុកដើម្បីសុំទឹកភ្លៀង។ ក្នុងការសម្តែងរបាំនេះ អ្នកសម្តែងត្រូវយកសត្វឆ្មារស់ដាក់ក្នុងទ្រុង និងសែងដោយតួយក្សពីរនាក់។ ក្រៅពីនេះ មានអ្នកកាន់ឈ្នាងម្នាក់ និងអ្នកកាន់ល្អីម្នាក់ ចាំជញ្ជាត់និងដាក់ប្រាក់ដែលបានពីអ្នកភូមិ។
ការសម្តែងនេះ លាន់ឮរំពងពេញភូមិ តាមរយៈសំឡេងដែលចេញពីការលេងភ្លេង។ ក្នុងនោះមានអ្នកកូតទ្រម្នាក់ អ្នកវាយស្គរដៃពីរនាក់ អ្នកគោះកញ្ចែពីរនាក់ និងអ្នកច្រៀងម្នាក់។ ពេលកំពុងរាំរបាំនេះ អ្នកភូមិតែងយកទឹកស្រោចលើឆ្មាឬបាញ់ទឹកដាក់អ្នកសម្ដែងគ្រប់រូប។ នេះជាសញ្ញានៃភាពត្រជាក់ត្រជុំ ដោយរំពឹងថានឹងមានភ្លៀងធ្លាក់ក្នុងពេលឆាប់ៗ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com