ជាតិ
ចូលឆ្នាំថ្ងៃទី១៖ មនុស្សស្លាប់១៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
14, Apr 2024 , 12:59 pm        
រូបភាព
រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានមនុស្សស្លាប់១៣នាក់ និងរបូស៣០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ 
 
របាយការណ៍ដដែល បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមេសានេះ គ្រោះថ្នាក់ចរចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើង១៣លើក និងបានសម្លាប់មនុស្ស១៣នាក់ ក្នុងនោះស្រី៧នាក់ និងរបួសធ្ងន់ស្រាល៣០នាក់ ក្នុងនោះស្រី១០នាក់។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ ដោយសារតែអ្នកបើកបរមិនគោរពសិទ្ធគ្នា ប្រជែងគ្នា មិនប្រកាន់ស្តាំ បើកបរដោយលើសល្បឿនកំណត់ មិនពាក់មួកសុវត្ថិភាព និងបើកបរដោយផឹកគ្រឿងស្រវឹង៕

 

Tag:
 ចូលឆ្នាំ
  គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com