ជាតិ
សង្រ្កាន្តឆ្នាំថ្មី
គោមផ្កាយ ជារបរតពីគ្រួសារលោក សំអាត សម្រាប់តាំងលម្អគេហដ្ឋាន នារដូវចូលឆ្នាំ
14, Apr 2024 , 6:59 pm        
រូបភាព
ដោយ៖ ផា ធីតា

សៀមរាប៖ ក្រៅពីរបរជួសជុលកង់ម៉ូតូ លោក សុខ សំអាត ក៏ឆ្លៀតប្រកបរបរធ្វើគោមលក់ ដែលជាគ្រឿងលម្អគេហដ្ឋាននៅកំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។ នេះជារបរតពីគ្រួសារ ដែលលោក សំអាត ប្រាប់ថា ធ្វើវាអស់ជាង១០ឆ្នាំមកហើយ។ ក្នុងមួយថ្ងៃលោកនិងគ្រួសារ អាចធ្វើគោមតូចធំ និងច្រើនខ្នាត លក់ឱ្យអតិថិជនជិតឆ្ងាយពីចន្លោះពី៣០ទៅ៤០គោម។  យ៉ាងណា លោក សំអាត បញ្ជាក់ថា​ ការងារធ្វើគោមនេះមិនងាយស្រួលប៉ុន្មានទេ គឺដំបូងត្រូវធ្វើគ្រោងឆ្អឹងពីឫស្សី គូសពុម្ព ដុំ និងដំឡើងជារូបគោមជាដើម។ ក្នុងមួយឆ្នាំគ្រួសារមួយនេះធ្វើ​គោមលក់តែម្ដងប៉ុណ្ណោះ គឺកំឡុងពេលបុណ្យចូលឆ្នាំថ្មី ដែលប្រជាពលរដ្ឋនិយមយកទៅតាំងលម្អ ដែលជាជំនឿនៃការឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី៕

 




© រក្សាសិទ្ធិដោយ thmeythmey.com