ជាតិ
វីដេអូ
កំពត៖ អតីតរោងភាពយន្តប្រែជាសណ្ឋាគារ ឯអគារខ្លះត្រូវបានទុកចោល
× កំពត៖ នៅសម័យសង្គមរាស្ត្រនិយម នៅខេត្តកំពតមានរោងភាពយន្តចំនួន៤កន្លែង។ ប៉ុន្តែឥឡូវនៅខេត្តជាប់សមុទ្រមួយនេះ គ្មានរោងភាពយន្ដទៀតទេ។ រោងកុនចុងក្រោយ បានបិទដំណើរការតាំងពីជិត១០ឆ្នាំមុន។ អតីតរោងកុន រ៉ូយ៉ាល ដែលស្ថិតនៅផ្លូវ៧២៩ ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ជារោងកុនចាស់ជាងគេនៅកំពត។ អគារនេះ ទ្រុឌទ្រោមណាស់ ដោយវាត្រូវបានគេទុកតាំងពីសង្គ្រាមស៊ីវិល។ រីឯអតីតរោងកុន មានគង់ ឬសណ្ឋាគាររោងកុនចាស់ ដែលស្ថិតនៅផ្លូវ៧០០ ភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពតវិញ ត្រូវបានកែច្នៃធ្វើជាសណ្ឋាគារ ដូចរោងកុន សែនមនោរម្យដែរ។ រោងភាពយន្ដ សែនមនោរម្យ ត្រូវបានសាងសង់ក្រោយគេបង្អស់ នៅពាក់កណ្ដាលទសវត្សរ៍១៩៦០។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖
ការថត និងបញ្ចាំងកុន ត្រូវបានបង្កើតនាឆ្នាំ១៨៩៤ នៅប្រទេសបារាំង ដោយបងប្អូនបង្កើត២រូប : LUMIÈRE Auguste និង Louis ។ ដោយចៃដន់ ពាក្យបារាំង lumière មានន័យថា ពន្លឺ ហើយគ្រឿងផ្សំសំខាន់ជាគេ ដើម្បីថត និងបញ្ចាំងភាពយន្ដ គឺពន្លឺនោះហើយ ! កាលពីសម័យរោងភាយន្ដ លុច បូកគោ ហេមជាតិ។ ល។ នៅរាជធានីភ្នំពេញ មានសាលបញ្ចាំងកុន ១០កន្លែង ហើយឆ្នាំ១៩៧១ ខ្មែរបានផលិតខ្សែភាពយន្ដខ្នាតវែង ច្រើនជាង១៥០ចំណងជើង។ ខណៈពេលបច្ចុប្បន្ននេះ នៅក្រុងភ្នំពេញ មានរោងកុន២០កន្លែង ក៏ប៉ុន្តែក្នុងមួយឆ្នាំ ខ្មែរផលិតខ្សែភាពយន្ដខ្នាតវែង ចំនួនប្រមាណ២៥រឿង៕
Tag:
ភាពយន្ត
រោងភាពយន្ត
អគារចាស់
កំពត
© រក្សាសិទ្ធិដោយ thmeythmey.com