កីឡាអន្តរជាតិ
អន្តរជាតិ
ប្រជាជនអុីរ៉ង់រាប់ពាន់នាក់ប្រមូលផ្តុំបង្ហាញការគាំទ្រការវាយប្រហារលើអុីស្រាអែល
14, Apr 2024 , 9:39 pm        
រូបភាព
ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ ចេញមកប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងប្រទេសអ៊ីរ៉ង់ នាថ្ងៃទី១៤ ខែមេសា ដើម្បីបង្ហាញការគាំទ្រចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលមិនធ្លាប់មានពីមុនមកប្រឆាំងទៅនឹងប្រទេសអ៊ីស្រាអែល។



ប្រជាជនអ៊ីរ៉ង់ទាំងនោះ បាននាំគ្នាស្រែដោយប្រើប្រាស់ពាក់«Death to Israel» និង «Death to America» អំឡុងពេលប្រមូលផ្តុំគ្នាក្នុងទីលានប៉ាឡេស្ទីនស្ថិតក្នុងក្រុងតេហេរ៉ង់ ភ្លាមៗបន្ទាប់មានការប្រកាសថានឹងមានប្រតិបត្តិការលើប្រទេសអ៊ីស្រាអែល។ 
 
ប្រជាជនខ្លះបានលើកផ្ទាំងបដាបង្ហាញការគាំទ្រ និងអ្នកខ្លះក៏មានកាន់ទង់ជាតិអ៊ីរ៉ង់ និងទង់ជាតិប៉ាឡេស្ទីន។
 
ការប្រកាសការវាយប្រហាររបស់អ៊ីរ៉ង់ បានធ្វើជាការសងសឹងចំពោះការវាយប្រហារកាលពីថ្ងៃទី១ ខែមេសា ដែលបានបំផ្លាញឧបសម្ព័ន្ធកុងស៊ុលកម្ពស់ប្រាំជាន់នៃស្ថានទូកអ៊ីរ៉ង់ ក្នុងទីក្រុង Damascus និងបានសម្រាប់មន្ត្រីក្នុងនោះចំនួនប្រាំរូប។ តាំងពីពេលនោះមកទីក្រុងតេហេរ៉ង់ បានចោទប្រកាន់យ៉ាងខ្លាំងទៅលើប្រទេសអ៊ីស្រាអែល និងបានប្តេជ្ញាថានឹងសងសឹកចំពោះការវាយប្រហារនោះ។
  


មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayotollah Ali Khemenei បានចោទប្រកាន់និងដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ដោយលោកបាននិយាយថា៖«របបអាក្រក់របស់អ៊ីស្រាអែល នឹងត្រូវបានដាក់ទណ្ឌកម្ម។»។
 
ចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ព្រមទាំងមីស៊ីលពីសំណាក់អ៊ីរ៉ង់ បានធ្វើឱ្យប្រទេសអ៊ីស្រាអែលបានដាក់ព្រមានឆ្លើយតបយ៉ាងខ្លាំងទៅវិញ ខណៈអាមេរិកក៏បានដាក់ការព្រមានជាថ្មីម្តងទៀតផងដែរទៅកាន់អ៊ីរ៉ង់។
 
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមេសា លោកប្រធានាធបតីអាម៉េរិក Joe Biden ក៏បាននិយាយរួចមកហើយដែរថា លោកគិតទុករួចជាស្រេចហើយអ៊ីរ៉ង់ និងវាយប្រហារលើប្រទេសអ៊ីស្រាអែល ក្នុងពេលដ៏ធ្លាប់។ ប្រធានាធិបតីអាម៉េរិក ក៏បានព្រមានខ្លាំងៗទៅកាន់ប្រទេសអ៊ីរ៉ង់ ខណៈលោកក៏បានអះអាងថាអាមេរិកនិងការពារអ៊ីស្រាអែល ព្រមទាំងជួយគាំទ្រដល់អ៊ីស្រាអែល៕

Tag:
 អ៊ីរ៉ង់​
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com