អន្តរជាតិ
តើកសិកម្មកាបូនជាអ្វី?
15, Apr 2024 , 6:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ក្នុងឆ្នាំ២០១៨ ការបំភាយឧស្ម័នសកលដោយសារវិស័យកសិកម្ម មានចំនួន ៩,៣ពាន់លានតោននៃសមមូលឧស្ម័នកាបូនិក ដែលការណ៍នេះបង្កឱ្យមានការជំរុញឱ្យផ្លាស់ប្តូរទៅរក កសិកម្មកាបូនកាន់តែច្រើនឡើង។

 
តើអ្វីទៅជាកសិកម្មកាបូន?
 
ការធ្វើកសិកម្មកាបូន ជាមធ្យោបាយមួយដើម្បីផ្តល់រង្វាន់ដល់កសិករ និងអ្នកថែរក្សាព្រៃឈើ សម្រាប់ការអនុវត្តដែលសមស្របនឹងអាកាសធាតុ បង្កើនការប្រមូលផ្តុំ និងការផ្ទុកកាបូននៅក្នុងព្រៃឈើ និងដី ឬកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់(GHG) ពីដី។ 
 
ជាលទ្ធផល ការលើកទឹកចិត្តជាជំនួយ ឬថវិកាបន្ថែមនឹងផ្ដល់ជូនលើប្រាក់ចំណូលរបស់កសិករ និងអ្នកព្រៃ ឈើដែលចូលរួមក្នុងការសម្រេចបានការអនុវត្តប្រកបកសិកម្មប្រកបដោយនិរន្តរភាព។ 
 
សកម្មភាពដែលរាប់បញ្ចូលក្នុងការអនុវត្តកសិកម្ម ដើម្បីរក្សាទុកកាបូននៅក្នុងដី ឬកាត់បន្ថយ ការបំភាយកាបូនមានច្រើនរបៀបដូចជាកសិកម្មអភិរក្សដោយការប្រើប្រាស់រក្សាគម្របដី ឬដាំដំណាំគម្របដី ការមិនព្យួររាស់ដី និងការដាំដំណាំឆ្លាស់។
 
កសិកម្មចម្រុះដែលរួមបញ្ចូល ដើមឈើជាមួយដំណាំឬការចិញ្ចឹមសត្វ ការដាំដើមឈើឡើងវិញដោយគោរពគោលការណ៍ អេកូឡូស៊ីសម្រាប់ជីវចម្រុះ និងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពជាដើម ក៏រាប់បញ្ចូលដែរ។
 
​ការ​ធ្វើ​កសិកម្ម​កាបូន នឹងពាំនាំអាកាសធាតុល្អប្រសើរ ដីស្រែមានជីជាតិ និងធន់ទ្រាំ ហើយថែមទាំងបង្កើតឱកាសសម្រាប់ដៃគូជាច្រើនក្នុង និងក្រៅច្រវាក់កសិកម្ម។
 
ជាឧទាហរណ៍ ច្រវាក់ក្រុមហ៊ុនអាចធ្វើការរួមគ្នាជាមួយកសិករ និងផ្សព្វផ្សាយអំពីការ ទាញយកផលប្រយោជន៍ពីកសិកម្មកាបូន។ ហើយក្រុមហ៊ុន ដែលនៅក្រៅច្រវាក់ផលិតកម្ម កសិកម្មអាចទិញវិញ្ញាបនបត្រកសិកម្មកាបូន ដើម្បីទូទាត់សងសម្រាប់ការបំភាយឧស្ម័នដែល ក្រុមហ៊ុនពួកគេបានបំភាយតាមរយៈសកម្មភាពណាមួយ។ 
 
ការផ្ដល់ហិរញ្ញវត្ថុសម្រាប់កសិករបង្កើតការលើកទឹកចិត្តមួយដើម្បីអនុវត្តបច្ចេកទេសនៃការ ប្រមូលកាបូននៅក្នុងដី ហើយការទូទាត់កាបូនក្នុងតំបន់បង្កើតអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុន ដូចជាម៉ាកយីហោផលិតផលផ្សេងៗនូវរូបភាពវិជ្ជមាន និងការឈានដល់គោលដៅប្រកប ដោយនិរន្តរភាព៕
 
 
 
 
 
 
 

Tag:
 កាបូន
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com