ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំ២ថ្ងៃ ខេត្តសៀមរាបទទួលបានទេសចរជាង៤៦ម៉ឺននាក់
15, Apr 2024 , 4:39 pm        
រូបភាព
ភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលត្រូវនឹងថ្ងៃទី១៤ មេសា ឆ្នាំ២០២៤។.jpg
ភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលត្រូវនឹងថ្ងៃទី១៤ មេសា ឆ្នាំ២០២៤។.jpg
សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតបជាង៤៦ម៉ឺននាក់ បានមកកម្សាន្តខេត្តសៀមរាប នារយៈពេល២ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

 
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប រយៈពេល២ថ្ងៃ គឺថ្ងៃទី១៣ និង១៤ ខែមេសា ទេសចរជាតិ និងអន្ដរជាតិសរុប ៤៦៣ ៥៤០នាក់ បានមកកម្សាន្តខេត្តសៀមរាប។​ ក្នុងនោះទេសចរអន្ដរជាតិមានចំនួនជិត៨ពាន់នាក់។ 
 
សម្រាប់ថ្ងៃទី១៤ មេសា មានទេសចរសរុប ៤១៧ ៨១៩នាក់ ក្នុងនោះទេសចរបរទេសមានចំនួន ៤ ៣៥៤នាក់។ ដោយឡែកនៅថ្ងៃទី១៣ មេសា មានទេសចរសរុបជាង១ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលរាយការណ៍ទៅរដ្ឋមន្រ្តី៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com