កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករវ័យក្មេងទាំង ១០ កំពុងមានទេពកោលស្យល្អ និងមានតម្លៃថ្លៃខ្លាំង
15, Apr 2024 , 5:19 pm        
រូបភាព
កីឡាករវ័យក្មេងនៅក្នុងវិស័យបាល់ទាត់ តែងតែត្រូវបានគេចាប់អារម្មណ៍ខ្លាំងបំផុត ចំពោះទេពកោសល្យ និងបច្ចេកទេសថ្មីរបស់ពួកគេ នៅពេលដែលកីឡាករយុវជនទាំងនោះ បានឈានជើងចូលលេងឱ្យក្រុមឈុតធំៗនីមួយៗ។ កីឡាករវ័យក្មេងទាំងអស់នោះ ត្រូវបានគេចាត់ទុកថា ជាអ្នកស្នងតំណែងបន្តពីកីឡាករមានវ័យចាស់ៗ ហៀបនឹងបញ្ចប់អាជីព ដោយក្តីរំពឹងខ្លាំងទៅលើបច្ចេកទេសលេងបាល់ ទេពកោលស្យ។

កីឡាករយុវជនវ័យក្មេងៗ មានសមត្ថភាពទាំងអស់នោះ ក៏តែងតែក្លាយជាទីចាប់អារម្មណ៍ពីសំណាក់ក្លិបកំពូលៗជាច្រើន ក្នុងការនាំយកទៅអភិវឌ្ឍសមត្ថភាពបន្ថែម ក៏ដូចជាបង្កើតពួកគេឱ្យក្លាយជាតារាបាល់ទាត់ល្បីជំនាន់ក្រោយប្រចាំក្រុមថែមទៀត។ កីឡាករវ័យក្មេងទាំងនោះ ពិតជាមានតម្លៃថ្លៃខ្លាំង បើធៀបទៅនឹងកីឡាករវ័យចំណាស់ ទោះមានបទពិសោធន៍ច្រើនយ៉ាងណាក៏ដោយក្តី។
  


ជាឧទាហរណ៍កីឡាករវ័យក្មេង Kobbie Mainoo របស់ក្រុម Manchester United កំពុងស្ថិតនៅក្នុងកម្រិតមួយដ៏ខ្ពស់ ដែលត្រូវបានក្លិបជាច្រើនសម្លឹងឃើញពីសមត្ថភាពដ៏ល្អខ្លាំងរបស់គេ។ ទោះជាបីស្ថិតក្នុងក្លិបបិសាចក្រហមដែលកំពុងតែជួបវិបត្តិ តែទេពកោសល្យយុវជនរូបនេះ មិនថមថយឡើយ ដោយគេបានបង្កភាពភ្ញាក់ផ្អើលរហូតអាចចាប់ជម្រើសជាតិអង់គ្លេសលើកដំបូងថែមទៀត។ 
 


មានវ័យត្រឹម ១៨ឆ្នាំ ប៉ុណ្ណោះ Mainoo បានបង្ហាញខ្លួនលេងទល់នឹងក្រុមជម្រើសជាតិប្រេស៊ីល ឱ្យក្រុមតោកំណាចអង់គ្លេស កាលពីថ្ងៃទី២៣ ខែមីនា។ តែយ៉ាងណារូបគេនៅមិនទាន់ស្ថិតក្នុងនាមជាកីឡាករវ័យក្មេង ដែលមានតម្លៃខ្លួនថ្លៃនៅឡើយ បន្ទាប់ពីការបង្ហាញខ្លួនប៉ុន្មានលើករួចមកនេះ។
 
ខាងក្រោមនេះជាកីឡាករវ័យក្មេងដែលមានតម្លៃខ្លួនថ្លៃបំផុត បើតាមគេហទំព័រ Mirror Football៖
 
១. Gavi វ័យ ១៩ឆ្នាំ តម្លៃ ៧៧លានផោន (៩៦,២លានដុល្លារ)
២. Lamine Yamal វ័យ ១៦ឆ្នាំ តម្លៃ ៦៤,២លានផោន (៧៩,៩លានដុល្លារ)
៣. Warren Zeire-Emery វ័យ ១៨ឆ្នាំ តម្លៃ ៥១,៣លានផោន (៦៣,៧លានដុល្លារ)
៤. Evan Ferguson វ័យ ១៨ឆ្នាំ តម្លៃ ៥១,៣លានផោន (៦៣,៧លានដុល្លារ)
៥. Endrick វ័យ ១៧ឆ្នាំ តម្លៃ ៤៧,១លានផោន(៥៨,៧លានដុល្លារ)
៦. Joao Neves វ័យ ១៩ឆ្នាំ តម្លៃ ៣៨,៥លានផោន​ (៤៧,៤លានដុល្លារ)
៧. Leny Yoro វ័យ ១៨ឆ្នាំ តម្លៃ ៣៤,២លានផោន​ (៤២,៤លានដុល្លារ)
៨. Mathys Tel វ័យ ១៩ឆ្នាំ តម្លៃ ៣៤,២លានផោន (៤២,៤លានដុល្លារ)
៩. Rico Lewis វ័យ ១៩ឆ្នាំ តម្លៃ ៣២,៥លានផោន (៣៩,៩លានដុល្លារ)
១០. Alejandro Garnacho វ័យ ២០ឆ្នាំ ៣០លានផោន (៣៧,៤លានដុល្លារ)។
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com