ជាតិ
សង្រ្កាន្តឆ្នាំថ្មី
កំពង់ចាម, កំពង់ស្ពឺ និងបាត់ដំបង មានភ្ញៀវទេសចរ ដើរកម្សាន្តច្រើនជាងគេ អំឡុងចូលឆ្នាំខ្មែរ
16, Apr 2024 , 6:20 pm        
រូបភាព
ភ្ញៀវទេសចរដើរកមន្សាន្តពេលចូលឆ្នាំខ្មែរនៅក្រុងបាត់ដំបង។ រូបពី រដ្ឋបាលខេត្តបាត់ដំបង
ភ្ញៀវទេសចរដើរកមន្សាន្តពេលចូលឆ្នាំខ្មែរនៅក្រុងបាត់ដំបង។ រូបពី រដ្ឋបាលខេត្តបាត់ដំបង
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមេសា មានទេសចរជាតិ និងអន្តរជាតិជាង ១៣លាននាក់ ដើរលេង​កម្សាន្ត​ ក្នុងនោះទេសចរអន្តរជាតិមានត្រឹម៨ម៉ឺននាក់។ យោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ ក្នុងចំណោមទេសចរជាង ១៣លាន​នាក់ មានខេត្តចំនួន៥ ដែលទទួលបានទេសចរច្រើនជាងគេ គឺខេត្តកំពង់ចាម កំពង់ស្ពឺ បាត់ដំបង ព្រៃវែង និងសៀមរាប។

 
 
ខេត្តកំពង់ចាម ជាខេត្តជាប់លេខមួយ មានភ្ញៀវទេសចរដើរកម្សាន្តច្រើនជាងគេ គឺមានភ្ញៀវជាតិ ៣ ៤៣១ ២២៤ នាក់ និងទេសចរបរទេស ប្រមាណ ៣៥៦ នាក់។ ដោយឡែក ខេត្តកំពង់ស្ពឺ ជាខេត្តបន្ទាប់ ដែលមានទេសចរជាតិមាន១ ២៣៣ ២៩៥នាក់ ខណៈទេសចរបរទេសត្រឹម១២៤៣នាក់។
 
ខេត្តបាត់ដំបង ជាខេត្តទី៣ ដែលភ្ញៀវទេសចរ ដើរកម្សាន្តច្រើន គឺទេសចរជាតិមាន១ ០៧១ ៥៥៥នាក់ ខណៈទេសចរបរទេស១ ៦៤១នាក់។ សម្រាប់ខេត្តព្រៃវែងវិញ មានទេសចរជាតិ១ ០១៤ ៦០៦នាក់ និងទេសចរបរទេស៣៣នាក់។​ ខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្ត ទទួលបានទេសចរជាតិ៩៤៣ ០០០ នាក់ និងទេសចរបរទេស ១២ ៩៩១នាក់ ៕


ភ្ញៀវទេសចរនៅខេត្តសៀមរាប។ រូបពី រ៉ូវី 


ភ្ញៀវទេសចរដើរកម្សាន្តនៅខេត្តព្រៃវែង។ រូបពី រដ្ឋបាលខេត្តព្រៃវែង


ភ្ញៀវទេសចរដើរកម្សាន្តនៅខេត្តកំពង់ស្ពឺ។ រូបពី រដ្ឋបាលខេត្តកំពង់ស្ពឺ


ភ្ញៀវទេសចរដើរកម្សាន្តនៅកំពង់ចាម។ រូបពី រដ្ឋបាលខេត្តកំពង់ចាម 


Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com