កីឡាជាតិ
ជាតិ
ត្រាយ​អេ​ស៊ីប៉ះវេ​ស្ទើ​ន បឹងកេត​ជួប​ការពារជាតិ ខណៈ​ភ្នំពេញ​ក្រោ​ននិង​ណាហ្គា​ខ​ប រក្សា​ការនាំ​មុខ
06, Apr 2014 , 12:11 pm        
រូបភាព
ខ្សែបម្រើកូរ៉េខាងត្បូង Jang In Yong នាំជ័យ​ជម្នះ​សម្រាប់ណាហ្គាខប
ខ្សែបម្រើកូរ៉េខាងត្បូង Jang In Yong នាំជ័យ​ជម្នះ​សម្រាប់ណាហ្គាខប
ដោយ: ថ្មីៗ
សម្រាប់​ពីរ​ប្រកួត​ចុងក្រោយ​ប្រចាំ​សប្តាហ៍​ទី៨នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី ត្រូវ​ប៉ះ​ជាអ្នក​ចាំទី ស៊ូ យ៉ាទី របស់ភ្នំពេញ​ក្រោន​សង្គ្រោះ​បាល់មួយ​ភ្នំពេញ​ត្រាយ​អេ​ស៊ី នា​វេលា​ម៉ោង៣ និង៣០នាទី មុន​ជំនួប​រវាង​ចម្ការកៅស៊ូ​បឹងកេត និង​ក្រសួងការពារជាតិ នា​វេលា​ម៉ោង៦ល្ងាច ថ្ងៃអាទិត្យ​នេះ។



ដោយឡែក​ជំនួប​កាលពី​ថ្ងៃ​សៅរ៍ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Bisan George បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែមួយ​គ្រាប់​លើ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែលជា​ម្ចាស់​ពានរង្វាន់​សម្តេច ហ៊ុន សែន  ដើម្បី​រក្សា​ទីតាំង​របស់​ភ្នំពេញ​ក្រោ​ន​លើ​កំពូល​តារាង ខណៈ​ណាហ្គា​ខ​ប​នៅតែ​ប្រដេញ​តាម​ពីក្រោយ​យ៉ាង​ប្រកៀក​ជាមួយនឹង​លទ្ធផល ១-០ ដូចគ្នា បន្ទាប់ពី​ខ្សែបម្រើ​កូរ៉េខាងត្បូង Jang In Yong បាន​នាំ​សំណាង​ដល់​ក្រុម​នា​ជំនួប​ជាមួយ​ស្វាយរៀង។

ជាមួយគ្នា​នោះ​ផងដែរ បៀ​ល​ប្រាយ ជើងឯក​រង​ពានរង្វាន់​សម្តេច ហ៊ុន សែន បាន​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ១-០ ដែល​ធ្វើបាន​សម្រេច​ដោយ​ខ្សែប្រយុទ្ធ ចាន់ ឆា​យ៉ា ខណៈ​អាស៊ី​អឺរ៉ុប យកឈ្នះ​ក្រុម​បាត​តារាង Albirex Niigata Phnom Penh ក្នុង​លទ្ធផល ៣-១ ។ George Kelechi រកបាន​ពីរ​គ្រាប់ និង ថន តារា​ពេជ្រ បន្ថែម​បាន​មួយ​គ្រាប់​សម្រាប់​អាស៊ី​អឺរ៉ុប ហើយ Tatsuta Kazuki រក​គ្រាប់​បាល់​បង្គ្រប់កិច្ច​ឲ្យ Albirex។

តារាង​ចំណាត់ថ្នាក់​ប្រចាំ​សប្តាហ៍​ទី៨
១.ភ្នំពេញ​ក្រោ​ន ១៩ពិន្ទុ (+១៤)
២.ណាហ្គា​ខ​ប ១៩ពិន្ទុ (+១២)
៣.ចម្ការកៅស៊ូ​បឹងកេត ១៥ពិន្ទុ (+៧)
៤.ស្វាយរៀង ១២ពិន្ទុ (+៥)
៥.អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ១១ពិន្ទុ (+៥)
៦.បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ១១ពិន្ទុ (-៧)
៧.ភ្នំពេញ​ត្រាយ​អេ​ស៊ី ១០ពិន្ទុ (+៦)
៨.សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ៩ពិន្ទុ (-៤)
៩.ក្រសួងការពារជាតិ ៧ពិន្ទុ (-២)
១០.វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី ៦ពិន្ទុ (-៣)
១១.គិរីវង់​សុខ​សែន​ជ័យ ៤ពិន្ទុ (-៨)
១២.Albirex Niigata Phnom Penh ៣ពិន្ទុ (-២៦)


© រក្សាសិទ្ធិដោយ thmeythmey.com