កីឡាជាតិ
ជាតិ
អ្នក​ប្រដាល់៦នាក់​ឈ្នះ​ជុំ​ទី១នា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ Black Panther នៅ​កំពង់ធំ
06, Apr 2014 , 12:36 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ក្បាច់គុណ​បុរាណ​ខ្មែរ​តាម​បណ្តា​ខេត្ត​ដើម្បី​ដណ្តើម​ខ្សែក្រវាត់ Black Panther រកឃើញ​អ្នកឈ្នះ៦នាក់​ដំបូង​ហើយ ក្នុងជំនួប​បើកឆាក​នា​សង្វៀន​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី៤ ខែមេសា កន្លងមក។



យុទ្ធនាការ​ប្រកួត​ដើម្បី​ផ្សព្វផ្សាយ​ពី​ចក្ខុវិស័យ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្នុង​ដំណើរ​រៀបចំ​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ២០២៣ ខាងមុខ ទទួលបាន​នូវ​ការគាំទ្រ​ជាច្រើន​ពី​ពលរដ្ឋ​នៅតាម​មូលដ្ឋាន។  លទ្ធផល​ជា​អ្នកឈ្នះ៦នាក់​ជុំ​ទី១ មាន សល់ ប៊ុន​ហូ​វ មកពី​ក្លិប​កុសល​កីឡា​ប្រកួត​ឈ្នះ សួស យ៉ា​ត មកពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក​ដោយ​ពិន្ទុ។  សោម តឿ​ទី មកពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ប្រកួត​ឈ្នះ ឃឹម ពេជ្រ​ចិន្ដា មកពី​ក្លិប​បុរី នាគរាជ​ដោយ​ពិន្ទុ។  តក់ សោ​ភ័​ណ្ឌ​មកពី​ក្លិប​អេ​ភូ​ថង​កីឡា​ប្រកួត​ឈ្នះ ផល សីហា មកពី​យុវជន​កម្ពុជា​ខណ្ឌមានជ័យ​ដោយ​ពិន្ទុ។

 ផាន់ សុវណ្ណ មកពី​ក្លិប​មិ​ត្ដ​ប៉ូលីស​ប្រកួត​ឈ្នះ ឡុង ប៊ុន​រ៉ាត់ មកពី​ក្លិប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ។ ឈិន​ក្វាន់​ង៉ុ​យមក​ពី​ក្លិប​មកុដ​រាជសីហ៍​ប្រកួត​ឈ្នះ  នួន សេត​សង់ មកពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ​និង ផាន់ សារុន មកពី​ក្លិប​ព្រះខ័នរាជ្យ​កង​រាជ​អា​វុ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រកួត​ឈ្នះ ឡៅ ផា​នាថ មកពី​ក្លិប​រស្មី​កុមារកំព្រា​ដោយ​ពិន្ទុ​ទាំង​វេទនា។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ដែលជា​ដៃគូ​សហការ​ជាមួយ NOCC មានប្រសាសន៍ថា៖ «តាម​ការវាយតម្លៃ​ជាទូទៅ ការប្រកួត​លើកដំបូង​នេះ​មានការ​ទាក់ទាញ​បំផុត​ដោយមាន​អ្នកចូលរួម​យ៉ាងច្រើន ហើយ​មន្ត្រី​បច្ចេកទេស​ដែល​សហព័ន្ធ​សម្រិតសម្រាំង​គឺ​សម្រេចសេចក្តី​បានល្អ និង​សម​ភ្នែក​អ្នកទស្សនា​ផងដែរ»។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​លើកឡើងថា៖ «វា​ជាការ​ប្រកួត​មួយ​កែលំអ​បច្ចេកទេស​ឲ្យ​កាន់តែ​ប្រសើរ​ក្នុងការ​សម្រេចសេចក្តី និង​បញ្ជៀ​សបាន​ការរិះគន់​ពី​សំណាក់​អ្នកទស្សនា​ហើយ​កីឡាករ​ត្រូវតែ​ប្រកួត​អស់ពី​សមត្ថភាព​គ្មាន​អំពើរ​ពុករលួយ​ព្រមទាំង​ចាញ់ ឬ​ឈ្នះ​ក្នុង​តម្លាភាព​នៃ​ច្បាប់​កីឡា»។

កីឡា​ទាំងអស់​នឹង​បោះជំហាន​ទៅ​ប្រកួត​នៅ​សង្វៀន​ខេត្តកំពង់ចាម​ជា​បន្តទៀត​នា​ថ្ងៃ​សៅរ៍​ទី១៩ខែមេសា ខាងមុខនេះ៕

រូបថតទាំងអស់ផ្តល់ដោយ NOCC



© រក្សាសិទ្ធិដោយ thmeythmey.com