ជាតិ
ត្រុដិនាងម៉េវ ក្នុងពិធីបុណ្យសុំទឹកភ្លៀងរបស់អ្នកភូមិលាងដៃ
× សៀមរាប៖ ត្រុដិនាងម៉េវ ជាទំនៀមមួយរបស់អ្នកស្រុកនៅតំបន់អង្គរ តួយ៉ាងនៅភូមិ លាង ដៃ គេរៀបចំសម្ដែងត្រុដិនេះ នារដូវកាលមានគ្រោះរាំងស្ងួតម្ដងៗ។ អ្នកសម្ដែង មានប្រុស មានស្រី ច្រៀងរាំ ប្រគំតន្រ្តី ដោយមានសែងសត្វឆ្មា ដែលគេដាក់ក្នុងទ្រុងតូចមួយ។ បុរស ពីរនាក់តែងខ្លួនជាយក្ស សែងឆ្មា. រីឯស្រ្តី២នាក់ទៀត ម្នាក់កាន់ឈ្នាង និងអង្រុត សម្រាប់ ជញ្ជាត់ត្រី។
ជាធម្មជាតិរបស់សត្វឆ្មា គឺខ្លាចទឹកណាស់។ គេជឿថា សត្វឆ្មាអាចចងពៀរនឹងមនុស្ស ប្រ សិនបើមានគេធ្វើបាបវា។ ក្នុងពិធីនេះ គេចាក់ទឹកលើសត្វឆ្មា ដើម្បីឱ្យវាទៅប្រាប់ទេវតា ព្រះឥន្ទ្រព្រះព្រហ្ម និងវត្ថុស័ក្តិសិទ្ធទាំងអស់ ឱ្យប្រញាប់ទម្លាក់ទឹកភ្លៀងមកដល់មនុស្ស លោក ព្រោះមនុស្សធ្វើបាបវាខ្លាំងណាស់។
សូមទស្សនាការសម្ដែងត្រុដិនាងម៉េវ នាពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ នាថ្ងៃទី៣ ឧសភា ឆ្នាំ២០២៤ ដូចតទៅ៖
Tag:
ត្រុដិនាងម៉េវ
ពិធីសុំទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com