ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ យាងសួរសុខទុក្ខមន្ត្រី CMAC ជិត១៩០០នាក់នៅកំពង់ឆ្នាំង
06, May 2024 , 4:13 pm        
រូបភាព
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃទី៦ ខែឧសភា ស្តេចបានយាងសួរសុខទុក្ខ និងប្រោសព្រះរាជប្រទានព្រះរាជអំណោយជូនចំពោះមន្ត្រីអង្គភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំនួន១៨៧៥នាក់។ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង។



នាព្រះរាជពិធីយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ត្រី CMAC ជិត១៩០០នាក់នៅវិទ្យាស្ថានសកម្មភាពកំចាត់មីន នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ព្រះករុណា ព្រះមហាក្សត្រ ស្តេចក៏បានយាងទតពិព័រណ៌អំពីប្រវត្តិ និងលទ្ធផលនៃសកម្មភាពការងារផ្សេងៗរបស់ CMAC ផងដែរ។



លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានលើកឡើងថា ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រ  បានជួយសម្រាលនូវការលំបាក ក៏ដូចជាការលើកទឹកចិត្តខ្ពស់ និងជំរុញដល់កងកម្លាំងដោះមីនទាំងអស់ កាន់តែខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com