ជាតិ
បទសម្ភាសន៍
វីដេអូ
ប្រជាពុទ្ធបរិស័ទនិយមយក«ទឹករមៀត ឬទឹកក្រអូប»ស្រង់ព្រះ
08, May 2024 , 7:59 am        
រូបភាព
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ ប្រជាពុទ្ធបរិស័ទ និយមយកទឹករមៀតឬទឹកក្រអូប ដែលលាយដោយទឹក​អប់ ប្រេងម្សៅ ឬផ្កាភ្ញីដូចជាផ្កាឈូក ផ្កាម្លិះជាដើម ដើម្បី ស្រោចស្រង់លើពុទ្ធបដិមាក្នុងពិធីស្រង់ ព្រះ។ នេះបើតាម សង្ឃដីការបស់ ព្រះតេជគុណ ឆយ រតនៈ ព្រះសង្ឃគង់នៅវត្តព្រះឥន្ធ កោសី ដែលបានផ្តល់សម្ភាសន៍ដល់សារព័ត៌មានឌីជីថលថ្មីៗ នៅក្នុងពិធីស្រង់ព្រះនៅវត្ត ប្រាសាទលលៃ កាលពីខែមេសាកន្លងទៅ។ ព្រះតេជគុណ ឆយ រតនៈ មានសង្ឃដីកាបន្តថា ​ទំនៀម​នេះ មិនប្រណិបតន៍តែចំពោះ ព្រះពុទ្ធបដិមានោះទេ ​នៅតាមតំបន់មួយចំនួន ក៏មានការរៀបចំទឹកប្រភេទនេះ ដើម្បីស្រោច ស្រង់ជូនឪពុកម្ដាយ យាយតា ចាស់ព្រឹទ្ធាចារ្យ ផងដែរ។ អត្ថន័យនៃការរៀបចំ ទឹកប្រភេទ ផ្សេងៗគ្នា នេះសំដៅដល់វត្ថុធាតុដែលបញ្ជាក់អំពីភាពស្រស់ស្អាត។ ការយកទឹកទាំងនេះ ទៅ លាងជម្រះព្រះពុទ្ធបដិមា ឬមាតាបិតា គឺសំដៅដល់ការលាងជម្រះរោគាទាំងឡាយ ដែលបាន កើតលើសារពាង្គកាយ។

 
សូមអញ្ជើញទស្សនាកិច្ចសម្ភាសទាំងស្រុង រវាងលោក ថោង ប្រណី នៃសារព័ត៌មានថ្មីៗ និង​កាព្រះតេជគុណ ឆយ រតនៈ ដូចតទៅ៖

© រក្សាសិទ្ធិដោយ thmeythmey.com