ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ក្លិប Manang Marshyangdi Club របស់ណេប៉ាល់ បំបាក់ស្វាយរៀង ៦-៣ នៅម៉ុងហ្គោលី
01, May 2014 ,
10:04 pm
រូបភាព
អ្នកចាំទី អាំ សុវណ្ណរ៉ាត់ របស់ស្វាយរៀង មិនអាចសង្គ្រោះបាល់បានឡើយ។ រូបថត goalnepal.com
×
ដោយ:
រួបរួម
ការបង្ហាញខ្លួនរបស់ក្លិបស្វាយរៀងជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះ AFC President’s Cup មិនទទួលបានលទ្ធផលគួរជាទីគាប់ចិត្តឡើយ ដោយម្ចាស់ការពារតំណែងជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកមួយនេះ ត្រូវបានក្លិប Manang Marshyangdi Club (MMC) របស់ណេប៉ាល់ បំបាក់ក្នុងលទ្ធផល ៦-៣ នាជំនួបក្នុងពូល C នៅលើទីលាន MFF Football ground ទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០១៤ ។
គ្រាប់បាល់បញ្ចូលទីរបស់ក្លិប MMC គឺធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Dipak Rai ចំនួនពីរគ្រាប់ (នាទី៦ និងនាទី៦៣ ) ខ្សែការពារ Azeez Saheed មួយគ្រាប់ក្នុងនាទី២៤ ខ្សែប្រយុទ្ធបម្រុង Nirajan Malla (នាទី៨៣ ) ហើយមួយគ្រាប់ទៀតនោះ គឺជាការភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារ មូល ដារ៉ាវ័ន្ត នៃក្លិបស្វាយរៀងនៅក្នុងនាទី ទី៨ ។
ក្លិបស្វាយរៀងក្រោមការដឹកនាំរបស់លោក សំ វ៉ាន់ដេត មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើការវាយបក ប៉ុន្តែពួកគេធ្វើបានសម្រេចតែបីគ្រាប់ប៉ុណ្ណោះ ដែលក្នុងនោះ មួយគ្រាប់រកបានដោយខ្សែបម្រើ សួន វាសនា នៅក្នុងនាទី ទី៣៦ និងពីរគ្រាប់ទៀតគឺជាសមិទ្ធផលរបស់ខ្សែប្រយុទ្ធវ័យក្មេង ណុប តុលា ក្នុងនាទី ទី៥៦ និង៨៥ ។
សម្រាប់ការប្រកួតក្នុងពូល C នៅក្នុងប្រទេសម៉ុងហ្គោលីនេះ ក្រុមដែលចូលរួមមានតែបីប៉ុណ្ណោះ។ ម្ចាស់ផ្ទះ Erchim ត្រូវប៉ះស្វាយរៀងនៅថ្ងៃទី៣ ខែឧសភា ពោលគឺពីរថ្ងៃមុនជំនួបជាមួយ MMC របស់ណេប៉ាល់ដោយពីរក្រុមកំពូលនឹងឈានទៅកាន់វគ្គបន្ត៕
រូបថតទាំងអស់៖ www.goalnepal.com
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
7 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
22 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម