កីឡាជាតិ
ជាតិ
ជើង​ឯក​ U13​ ថ្នាក់​ជាតិ​​ចាប់​ផ្ដើម​​ប្រកួត​​ចុង​​សប្ដាហ៍​​នេះ​
03, Jul 2014 , 7:48 pm        
រូបភាព
ដោយ:
យោងតាម​សេ​ក្តី​ជូនដំណឹង​លេខ ៣០៦/១៤ ស.ប.ក/ស.ជ.ណ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ថា​នឹង​រៀបចំ​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​ជម្រើស​ជើងឯក​យុវជន​ក្រោយ​អាយុ១៣ឆ្នាំ (U13) ឆ្នាំ២០១៤ ចាប់ពី​ថ្ងៃ អាទិត្យ ទី ៦ ខែកក្កដា ចុង​សប្ដាហ៍​នេះ​ទៅហើយ។



ការរៀបចំ​នឹងធ្វើ​ឡើង​នៅ​មជ្ឍមណ្ឌល​កីឡាបាល់ទាត់​ជាតិ​ទន្លេបាទី ដែលមាន​មូលដ្ឋាន​នៅ​ស្រុក​បាទី​ខេត្តតាកែវ រហូតដល់​ថ្ងៃទី ១៣ កក្កដា ទើប​បញ្ចប់​ការប្រកួត។ តាម​ការ​ឱ្យដឹងពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត គិត​ត្រឹម​ពេលនេះ​មាន​ក្រុម​ដាក់ពាក្យ​ចួ​ល​រួម​មកពី​ទូទាំងប្រទេស​ចំនួន ៣២ ក្រុម​ហើយ។

ក្រុមបាល់ទាត់​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល​ជា​ម្ចាស់​ជើងឯក​ឆ្នាំ ២០១៣ ដែលជា​ឆ្នាំ​ចាស់ ខណៈ​ជើងឯក​រង​បាន​ទៅ​ក្រុម​ខេត្តស្វាយរៀង ក្រោយ​ប្រកួត​ជម្រុះ​ចេញពី​ក្រុម​ចូលរួម​ចំនួន ៣៣ ផ្សេងទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com