អន្តរជាតិ
A​n​d​r​o​i​d​ ​L​ ​ក​ម្ម​វិ​ធី​ថ្មី​ពោ​រ​ពេ​ញ​ដោ​យ​ស​ម​ត្ថ​ភា​ព​
04, Jul 2014 , 7:51 am        
រូបភាព
ដោយ: ថ្មីៗ
Android L នឹង​ផ្លាស់ប្តូរ​ការ​រចនា ដោយសារតែ​ជួបតែ​បញ្ហា​មួយចំនួន​កន្លងទៅនេះ។ កម្មវិធី​ថ្មី​នេះ​មិន​ត្រឹមតែ​បាន​ផ្លាស់ប្តូរ​ការ​រចនា​ថ្មី​នៅលើ Menu ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ប្រព័ន្ធ​ដំណើរការ​ខុសប្លែក​ពីមុន​ផងដែរ។ Android L មាន multitasking menu ដែល​ដំណើរការ refresh រាល់ពេល។ មិន​ដូច UI tab មាន​នៅលើ chrome ទេ កម្មវិធី​ថ្មី​នេះ​បង្ហាញ​មាតិកា​ច្រើន និង​ទំហំ​ធំ​ជាង​មុន។ ពេល Android L ចេញលក់ Chrome tab នឹងធ្វើ​ការផ្លាស់ប្តូ​រកា​រ​រចនា និង​តួនាទី​មួយចំនួន​ដែរ។ 



3D-like scrolling របស់ Android L ធ្វើការ​ចំរុះ​ទៅលើ window មើលទៅ​មិនសូវ​ល្អ ប៉ុន្តែ​ទាក់ទាញ​គួរសម​ដែរ។ មិន​សំខាន់​ទៅលើ​សោ​ភ័​ណ្ឌ​ភាព​ទេ ប៉ុន្តែ​សំខាន់​គឺ​កម្មវិធី​ថ្មី​ដែល​អាច​ធ្វើការ​បានល្អ​ជា​ង​មុន ជាពិសេស​វា​ធ្វើការ​ថ្មី​បាន​យ៉ាង​ប្រើ​សើរ។ នេះ​ជាគោលការណ៍​សំខាន់បំផុត​ដែល​អ្នក​ទាំងអស់គ្នា​មិនបាន​គិតដល់។

នៅលើ Android L ប្រសិនបើ​អ្នក​ចង់​ឲ្យ Gmail tab បង្ហាញ​នៅលើ​Screen ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ងាយស្រួល​ត្រលប់​ទៅ Play Store។ នេះ​ជាការ​ងាយ​បំផុត ប៉ុន្តែ​មានពេលខ្លះ​វា​អត់​ដំណើរការ​ទេ។ ប្រសិនបើ​អ្នក​ចង់​ផ្ញើរ​ផែនទី​ភោជនីយដ្ឋាន​តាម Gmail ដូចដែល​អ្នក​ធ្លាប់​ប្រើប្រាស់​ទៅលើ Android ជំនាន់​មុន គឺថា beta software វា​មានតម្លៃ​ថ្លៃ។

លោក​អ្នកនឹង​បានឃើញ​ពី​ភាព​ឆ្លាត​វៃ​នៅពេលដែល menu របស់ Android L បានដាក់​បង្ហាញ។ 


© រក្សាសិទ្ធិដោយ thmeythmey.com