កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីន​ឡើងទៅ​កាន់​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​ក្រោយ​ជ័យ​ជម្នះ ១-០ លើ​បែល​ហ្ស៊ិក​
06, Jul 2014 , 12:53 am        
រូបភាព
ដោយ: រួបរួម
ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​បានឈ្នះ​កៅអី​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៤ បន្ទាប់ពី​ពួកគេ​បានទទួល​ជ័យជម្នះ ១-០ លើ​បែលហ្ស៊ិក តាមរយៈ​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​នាទី ទី៨ របស់​ខ្សែប្រយុទ្ធ Gonzalo Higuain នា​ការប្រកួត​នៅលើ​ទីលាន Estadio Nacional de Brasilia។



នេះ​ជាការ​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាលើក​ដំបូង​របស់​ក្រុមអាហ្សង់ទីននៃ​តំបន់​អាមេរិក​ខាងត្បូង បើគិត​ចាប់​តាំងពី​ឆ្នាំ​១៩៩០ មក ហើយ​វា​ជាការ​ស្តារការខក​ចិត្ត​ផង​ដែរ​សម្រាប់​អតីតម្ចាស់ជើង​ឯក​ពីរជំនាន់​មួយនេះ បន្ទាប់ពីពួក​គេ​ត្រូវ​អាល្លឺម៉ង់​ទម្លាក់​នៅ​វគ្គ​ដូចគ្នា​នេះ កាលពី​ឆ្នាំ​២០១០៕



ប្រភព fifa.com

© រក្សាសិទ្ធិដោយ thmeythmey.com