ជាតិ
អាជ្ញាធរ​បញ្ជា​ឲ្យ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​ឈប់​ផ្សាយ World Cup បន្ត​ពី​ទូរ​ទ្សន៍​បរទេស
06, Jul 2014 , 9:26 am        
រូបភាព
ដោយ:
ភ្នំពេញ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា បានចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី៤ ខែកក្កដា ដើម្បី​ស្នើសុំ​ឲ្យ​ក្រុម​ហ៊ុន​ទូរទស្សន៍ខ្សែ​កាប្លិ៍ បញ្ឈប់​ចាក់ផ្សាយ​ការប្រកួត​បាល់ទាត់ FIFA World Cup 2014 នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការចាប់​រូបភាព​ផ្សាយ​ប្ត​ផ្ទា​ល់ពី​ប៉ុស្តិ៍​ទូរទស្សន៍​បរទេស​ទៀត។


នៅក្នុង​លិខិត​នោះ​ក៏បាន​បញ្ជាក់ថា កាលពី​កន្លងទៅនេះ ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍ PPCTV និង CCTV នៅ​ភ្នំពេញ និង​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​តាម​បណ្ដា​ខេត្ត​មួយចំនួនទៀត បាន​ចាប់យក​រូបភាព​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍​ប​រទេស​ដូចជា វៀតណាម(VTV3) ប៉ុស្ដិ៍​លេខ ៧ ថៃ​និង​ប៉ុស្ដិ៍​ម៉ាឡេស៊ី ASTRO ជាដើម​ដោយ​គ្មាន​ការអនុញ្ញាត ពី​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ឬ​ស្ថានីយទូរទស្សន៍ CTN និង MYTV ដែលជា​ម្ចាស់​កម្មសិទ្ធិបញ្ញា​នោះទេ។

ដើម្បី​ធានា​ឲ្យ​មានការ​ប្រកួតប្រជែង​ស្មោះត្រង់ នៅលើ​វិស័យ​ពាណិជ្ជកម្ម ក៏ដូចជា​ពង្រឹង​និង​លើកកម្ពស់ ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ក្នុងនាម​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេស លោក វង្ស ពិ​សេន មេបញ្ជាការរង​កងរាជអាវុធហត្ថ បាន​បញ្ជា​ក្រុមហ៊ុន​ខ្សែ​កា​ប្លិ៍​ទាំងនោះ​ត្រូវតែ​បញ្ឈប់​សកម្មភាព​ខាងលើ​ជាបន្ទាន់ ក្នុងករណី​មិន​អនុវត្តន៍​តាម​នោះ​អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕  


© រក្សាសិទ្ធិដោយ thmeythmey.com