កីឡាអន្តរជាតិ
អន្តរជាតិ
តើ​កីឡាករ​រូប​ណា​ត្រូវ​ជំនួស​តំណែង Neymar នៅ World Cup?
08, Jul 2014 , 12:31 pm        
រូបភាព
ដោយ:
ខ្សែ​ប្រយុទ្ធ​​កំពុង​តែ​មាន​ឈ្មោះ​បោះ​សំឡេង Neymar របស់​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល ត្រូវ​បាន​គ្រូ​ពេទ្យ​រាយការណ៍​ថា​លែង​មាន​ឱកាស​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​​នៅ​វគ្គ​​ក្រោយៗ​ទៀត​បាន ជា​ពិសេស​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់ FIFA World Cup 2014 បន្ទាប់​ពី​​រង​របួស​ឆ្អឹង​​ខ្នង​​​ធ្ងន់ធ្ងរ​នៅ​ក្នុង​ជំនួប​ដែល​ប្រេស៊ីល ឈ្នះ​កូឡុំប៊ី ២-១ ​វគ្គ​៨​ក្រុម​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី ៥ កក្កដា កន្លង​ទៅ។ បាត់​បង់​ខ្សែ​ប្រយុទ្ធ​សំខាន់​រូប​នេះ​បង្កើន​ក្ដី​បារម្ភ​ដល់​អ្នក​គាំទ្រ​ជម្រើស​ជាតិ​ប្រេស៊ីល​មក​ពី​ជុំ​វិញ​ពិភពលោក។



អត់​ពី Neymar ទៅ​ តើ​​កីឡាករ​ណា​អាច​ជំនួស​តំណែង​​គេ​​ក្នុង​​ប្រកួត​ជាមួយ​អាល្លឺម៉ង់ យប់​នេះ​បាន?


ចំពោះ​គំនិត​របស់​លោក Luiz Felipe Scolari គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​បង្ហើប​ឱ្យ​អ្នក​សារព័ត៌មាន​បាន​​ដឹង​ក្រោយ​បញ្ចប់​ការ​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​សៅរិ៍ ថា ខ្សែ​បម្រើ Willian វ័យ ២៥ វ័យ​២៥​ឆ្នាំ​មក​ពី​ក្លិប​បាល់ទាត់ តោខៀវ Chelsea របស់​អង់គ្លេស​គឺ​ជា​ជម្រើស​ដំបូង​របស់​ខ្លួន​ដើម្បី​ជំនួស Neymar លើ​សមរភូមិ World Cup។

ចំពោះ​ជម្រើស​ជា​បន្តបន្ទាប់​អ្នក​ដែល​អាច​ជំនួស Neymar បាន​​គឺ​កីឡាករ Ramires, Bernard និង Hernanes។

ចំពោះ William ផ្ទាល់​បាន​លើក​ឡើង​ថា៖ «អ្នក​មិន​អាច​ប្រៀបធៀប Neymar ទៅ​នឹង​កីឡាករ​ដទៃ​ទៀត​បាន​ទេ ព្រោះ​គេ​មាន​​គុណភាព​ល្អ​ជាង។ គេ​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ ចេះ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ទាត់​បំប៉ោង​សំណាញ់​ទី ចំណែក​ខ្ញុំ​មាន​បច្ចេក​ទេស​លេង​ខុស​ពី​គេ »។

Neymar ធ្លាប់​អវត្ថមាន​ចំនួន ៦ លើក​ក្នុង​ចំណោម ៦០ ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ក្រោយ​ពី World Cup 2010។ នៅ​ក្នុង ៥៤ ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ជួយ​ ក្រុម​ប្រេស៊ីល​ ឈ្នះ ៣៦ ស្មើ ១២ និង ចា​ញ់ ៦ ប្រកួត។ នៅ​ក្នុង World Cup 2014 ​កីឡាករ​វ័យ​ ២២ ឆ្នាំ​រូប​នេះ​រក​គ្រាប់​បាល់​បាន ៤ គ្រាប់​ម្នាក់​ឯង៕



© រក្សាសិទ្ធិដោយ thmeythmey.com