កីឡាជាតិ
ជាតិ
ស្វាយ​រៀង​ និង​ ប៉ូលិ​ស ប្រជែ​ងចូល Top4 ខណៈ​គិរីវ​ង់ប្រឹង​គេច​ពីតំ​បន់គ្រោះ​ថ្នាក់
09, Jul 2014 , 12:39 pm        
រូបភាព
ដោយ:
ក្រុម​បាល់ទាត់​ខេត្ត​ស្វាយរៀង និង ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) ត្រូវ​ការ​ពិន្ទុ​ជា​ចាំបាច់​នៅ​ប្រកួត​រសៀល​ថ្ងៃ​ ពុធ ទី ៩ កក្កដា នេះ​ពី​ដៃ​គូ​ប្រកួត​រៀង​ខ្លួន ដើម្បី​ដណ្ដើម​ចំណាត់​ថ្នាក់​ក្រុម​ខ្លាំង​ទាំង៤ (Top4) ប្រចាំ​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីក ​រដូវកាល ២០១៤ ឡើង​ទៅ​លេង​ពាន​រង្វាន់ Royal Cup។



បើ​មើល​ឱ្យ​ចំ​ក្រុម​ទាំង២ អស់​ឱកាស​ប្រជែង​ដណ្ដើម​ពាន​នៅ​ឆ្នាំ​នេះ​ហើយ ដោយ​គ្រាន់​តែ​រក្សា​ខ្លួន​នៅ​តំបន់​ Top 4 ប៉ុណ្ណោះ ខណៈ​ពេល​នេះ​ក្រុម​​កំពូល​តារាង​គឺ ភ្នំពេញក្រោន, លេខ ២ ចម្ការកៅស៊ូបឹងកេត, លេខ៣ ណាហ្គា​ខប, លេខ ៤ ​បៀល​ប្រាយ, ​លេខ ៥ ស្វា​យរៀង និង លេខ៦ គឺ​ប៉ូលិស។

រសៀល​នេះ​​ក្រុម​ខេត្ត​ស្វាយរៀង ត្រូវ​ប៉ះ​ជាមួយ​ក្រុម​លេខ២ បាត​តារាង​គីរីវង់សុខសែនជ័យ វេលា​ម៉ោង ៣:៣០ នាទី លើ​កីឡដ្ឋាន​ជាតិ ស្រប​ពេល​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ប៉ះ​ក្រុម​ណាហ្គាខប នៅ​ម៉ោង ៦ ល្ងាច។

ស្វាយ​រៀង Vs គី​រីវ​ង់សុខ​សែនជ័​យ ម៉ោង​ ៣:៣០​ រសៀ​ល
ក្រុម​ខេត្ត​ស្វាយរៀង កំពុង​ស្រេច​ឃ្លាន​ជ័យជម្នះ​យ៉ាង​ខ្លាំង បើទោះ​ជា​នៅ​សល់​ ៥ ប្រកួត​ចុង​ក្រោយ​ក៏​ដោយ ដើម្បី​ស្ដាត​កិតិយស្ត ក្នុង​នាម​ជា​ជើង​ឯក​ចាស់។ អ្នកចាំទី ស សុភា, ខ្សែ​ការពារ ឡាយ រស្មី , ខ្សែ​បម្រើ ប្រាក់ មុន្នីឧត្តម, ខ្សែ​ប្រយុទ្ធ Bata សុទ្ធ​តែ​ជា​តួរ​សំខាន់​សម្រាប់​លោក សំ វ៉ាន់ដេត នាពេល​កន្លង​មក។

ចំណែក​ឯ​គីរីវង់ វិញ​ ចាប់​តាំង​ពី​ការ​ចាកចេញ​របស់​លោក​គ្រូ​បង្វឹក ទេព ឡុងរចនា មក​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​តាកែវ មួយ​នេះ​ហាក់​ធ្លាក់​ទម្រង់​ជា​លំដាប់។ បច្ចុប្បន្ន​ស្ថានភាព​ក្រុម​ស្ថិត​នៅ​តំបន់​បាត​តារាង ដោយ​ប្រកួត ១៨ លើក​ឈ្នះ ៣ ស្មើ ៤ និង ចាញ់ ១១ មាន ១៣ ពិន្ទុ។ ក្រុម​នេះ​គឺ​ជា​ក្រុម​ទាត់​បញ្ជូល​ទី​ដៃ​គូ​ប្រកួត​បាន​តិច​ជាង​គេ គឺ​បាន​ត្រឹម​តែ ១១ គ្រាប់​ប៉ុណ្ណោះ តែ​របូត​វិញ​ចំនួន ៣៨ គ្រាប់។

ប៉ូលិល Vs ណា​ហ្គាខប​ ម៉ោង ៦ ល្ងាច
លោក អ៊ុង កងយ៉ានិត បាន​​ដឹកនាំ​ក្រុម​ប៉ូលិស​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់ Hun Sen Cup កាល​ពី​ដើម​ឆ្នាំ ប៉ុន្ដែ​នៅ​ក្នុង​លីក​វិញ​ពិន្ទុ​​ដូចជា​ឆ្ងាយ​ពី​តំបន់​កំពូល​តារាង​បន្តិច​ហើយ ពោល​គឺ​អស់​ឱកាស​ប្រជែង​ជើង​ឯក​តែ​ម្ដង។ កីឡាករ នួន បូរី, ទិត្យ ឌីណា, សុផល ឧត្តម សុទ្ធ​តែ​តារា​លេច​ធ្លោរ​របស់​ក្រុម។ ៥ ប្រកួត​ចុង​ក្រោយ ប៉ូលិស ឈ្នះ ១ ស្មើ ៣ និង ចាញ់ ១ ប្រកួត។

ចំណែក​ឯ ណាហ្គាខប ក្រោយ​ឈរ​ចំណាត់​លេខ៣ អស់​រយៈពេល​យូ លែង​ចង់​ទៅ​ណា​ទៀត​ហើយ ដោយ​ធ្លាក់​ក៏​គ្មាន​ក្រុម​មក​ប្រជែង ហើយ​ដណ្ដើម​ជើង​ឯក​ក៏​អស់​ឱកាស។ លោក​គ្រូ​បង្វឹក ប្រាក់ សុវណ្ណារ៉ា ហាក់​មាន​អម្រែក​ធ្ងន់​បន្តិច​ព្រោះ​ជំនួយ​ការ​របស់​លោក ជាប់​មាន​ភារិកិច្ច​ជួយ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ ក៏​ដូចជា U21 ៕



© រក្សាសិទ្ធិដោយ thmeythmey.com