កីឡាជាតិ
ជាតិ
សហ​ភាព​សហ​ព័​ន្ធយុ​វជ​ន​កម្ពុជា​អបអរ​​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ World Cup នៅមុខ​វត្ត​ឧណ្ណា​លោម
10, Jul 2014 , 3:47 pm        
រូបភាព
ដោយ: រួបរួម
សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រោម​កិច្ច​សហការ​ជាមួយ​សាលារាជ​ធានី​ភ្នំពេញ នឹង​រៀបចំ​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា «កម្ម​វិធី​គ្រួសារ​បាល់ទាត់ពិភពលោក» ដោយ​កម្ម​វិធី​នេះ ធ្វើ​ឡើង​ដើម្បី​អបអរ​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡា​បាល់​ទាត់​ពិ​ភព​លោក រវាង​អាល្លឺម៉ង់ និង​អាហ្សង់ទីននា​វេលាម៉ោង​២យប់​ថ្ងៃអាទិត្យ ឈាន​ចូល​ថ្ងៃចន្ទ (ម៉ោងនៅកម្ពុជា)។



កម្ម​វិធី​ដែល​មាន​ការប្រគំ​តន្ត្រី និង​ការលេងល្បែងកំសាន្ត​នោះ ត្រូវ​ចាប់​ផ្តើម​ពី​វេលាម៉ោង​៩យប់ រហូត​ដល់ម៉ោង​៥ទៀបភ្លឺ ដោ​យ​អ្នក​រៀបចំ​កម្មវិធី​អំពាវនាវឲ្យ​មាន​ការចូល​រួម​ដោយសេរី​នៅ​សួន​ច្បារ​ តេជោមាស តេជោយ៉ត មុខ​វត្តឧណ្ណា​លោម៕





© រក្សាសិទ្ធិដោយ thmeythmey.com