ខ្មែរ​ក្រហម
ជាតិ
រដ្ឋា​ភិបាល​ស៊ុយ​អែត​ប្រកាស​ផ្ត​ល់ថ​វិកាចំ​នួន ​៤,៥ ​លានដុ​ល្លារ​ដល់សា​លាក្តី​ខ្មែរ​ក្រហម​
11, Jul 2014 , 12:18 pm        
រូបភាព
ភាគី​សាលាក្តី និងក្រុម​ម្ចាស់​ជំនួយ
ភាគី​សាលាក្តី និងក្រុម​ម្ចាស់​ជំនួយ
ដោយ:
ភ្នំពេ​ញ៖ ​រដ្ឋាភិ​បាលស៊ុយ​អែត​បានប្រកា​សផ្ត​ល់វិ​ភាគទា​នចំនួ​ន ៤,៥ ​លានដុ​ល្លារអា​មេរិក​ ដល់ភាគី​អន្តរ​ជាតិ​នៃអង្គ​ជំនុំ​ជម្រះវិ​សាម​ញ្ញក្នុង​តុលាកា​រកម្ពុជា​ ( អ.វ​.ត.ក​ )។ បើតាម​ការចេ​ញផ្សា​យរប​ស់ អ​.វ.ត.ក ​ថវិកាដែ​លនឹ​ងទ​ទួលបា​ននេះ ​គឺទុក​សម្រា​ប់ដំណើ​រការ​អង្គ​ជំនុំ​ជម្រះ​ ក្នុង​ឆ្នាំ ២០១៤​ និង​ ២០១៥  ។



យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សា​លាក្តី​ខ្មែរក្រ​ហម ប្រទេ​សស៊ុ​យអែ​តគឺជា​ម្ចាស់ជំនួ​យដ៏​សំខាន់​មួយ​របស់ ​អ.វ.ត.ក​ ហើយ​ក៏ជាស​មាជិ​កមួយ​ក្នុងចំ​ណោមក្រុ​មប្រទេ​សផ្តល់​ជំនួយសំខា​ន់ៗ​ ដល់ ​អ.វ.ត.ក ​ដែរ។

លោក ​ក្រាញ់​ តូនី ​ប្រធាន​ការិ​យាល័​យរដ្ឋ​បាលស្តី​ទី អ.វ.ត.ក ​បាននិ​យាយថា​ អ.វ.ត.ក ​សូមថ្លែង​អំណ​រគុណ​ចំពោះ​ការប្តេ​ជ្ញាចិ​ត្តដ៏ ​ខ្ពស់រ​បស់​ប្រទេស​ស៊ុយ​អែតចំ​ពោះការ​អនុវ​ត្តច្បា​ប់អ​ន្តរ​ជាតិ និ​ងកា​រស្វែង​រកយុ​ត្តិធម៌​ជូនប្រ​ជាជ​នក​ម្ពុជា តាមរយៈ​ការ​បន្តផ្ត​ល់ការ​គាំទ្រចំ​ពោះតុ​លាករមួយ​នេះ។

លោក​បាន​អះអា​ងថា​៖«ខ្ញុំ​សូម​ស​ម្តែងកា​រ​ដឹងគុ​ណដ​ល់កា​រ​គាំទ្ររ​បស់​រដ្ឋាភិ​បាលស៊ុ​យអែ​ត ចំ​ពោះការ​ផ្តល់​វិភាគ​ទាន​ថ្មីចំ​នួន ​៤,៥ ​លាន ​ដុល្លារ​សហ​រដ្ឋ​អាមេ​រិក ​ដល់​នៅក្នុ​ងពេល​ដ៏សំ​ខាន់មួ​យស​ម្រាប់​ អ.វ.ត.ក»។

នា​ពេល​កន្លង​មក ប្រទេ​សស៊ុ​យ​អែ​តបាន​ផ្តល់ជំ​នួយហិ​រញ្ញ​វត្ថុដ​ល់ អ​.វ.ត.ក​ ចំនួន​សរុប​ជាង ១០ ​លានដុ​ល្លារអា​មេរិ​ក។

នេះ​ជាការ​ទទួល​បាន​ជំនួយ​ជាបន្ត​បន្ទាប់​របស់​សាលាក្តី​ខ្មែរក្រហ​ម បន្ទាប់ពី​ការ​ផ្តល់​របស់​រដ្ឋាភិបា​លអូស្ត្រាលី​ដល់​ភាគីអ​ន្តរជាតិ​ក្នុងទឹក​ប្រាក់​ប្រមាណ​៣លាន​ដុល្លារ និងកា​រផ្តល់​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ក្នុង​ទឹក​ប្រាក់​ ៥០ ០០០​ដុល្លារ​ដល់ភាគី​ជាតិ៕




© រក្សាសិទ្ធិដោយ thmeythmey.com