សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានប្រកាសបញ្ជីឈ្មោះកីឡាករឆ្នើម១០រូបប្រចាំ World Cup ឬ Golden Ball អ្នកចាំទីឆ្នើម៣រូប និងកីឡាករវ័យក្មេងឆ្នើមចំនួន៣រូប។
អាហ្សង់ទីនមានកីឡាករបីរូបគឺ Angel Di Maria, Javier Mascherano និង Lionel Messi ខណៈកីឡាកររបស់អាល្លឺម៉ង់មាន៤រូប គឺ Mats Hummels, Toni Kroos, Phillip Lahm និង Thomas Muller។
លទ្ធផលនឹងត្រូវប្រកាសបន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្ររវាងអាល្លឺម៉ង់ និងអាហ្សង់ទីន នារាត្រីថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ។
កីឡាករដែលធ្លាប់ទទួលបានពាន Golden Ball កន្លងមកមាន៖
1982 FIFA World Cup Spain: Paolo Rossi (អ៊ីតាលី)
1986 FIFA World Cup Mexico: Diego Maradona (អាហ្សង់ទីន)
1990 FIFA World Cup Italy: Salvatore Schillaci (អ៊ីតាលី)
1994 FIFA World Cup USA: Romario (ប្រេស៊ីល)
1998 FIFA World Cup France: Ronaldo (ប្រេស៊ីល)
2002 FIFA World Cup Korea/Japan: Oliver Kahn (អាល្លឺម៉ង់)
2006 FIFA World Cup Germany: Zinedine Zidane (បារាំង)
2010 FIFA World Cup South Africa: Diego Forlan (អ៊ុយរូហ្គាយ) ៕