កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ក្លាយជា​ជើងឯក​ក្រប​ខណ្ឌ​កំពូល​ ដោយ​នៅសល់​ពីរ​ប្រកួត​ក្នុង​ដៃ
12, Jul 2014 , 11:50 pm        
រូបភាព
ក្រុមកីឡាករ គ្រូបង្វឹកភ្នំពេញ​ក្រោនអបអរ​ក្រោយ​ជ័យ​ជម្នះ។ រូបហ្វេសប៊ុកភ្នំពេញ​ក្រោន
ក្រុមកីឡាករ គ្រូបង្វឹកភ្នំពេញ​ក្រោនអបអរ​ក្រោយ​ជ័យ​ជម្នះ។ រូបហ្វេសប៊ុកភ្នំពេញ​ក្រោន
ដោយ: រួបរួម
ប្រធាន​ក្រុម គួច សុគ​ម្ភៈ បានតែ​តបាល់​បញ្ចូល​ទី​នៅ​ដើមតង់​ទី​ពីរ ក្រោយ​ការបញ្ជូន​របស់ Adriano Pellegrino ដើម្បី​នាំ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ទទួល​ជ័យជម្នះ ១-០ លើ​ណាហ្គា​ខ​ប ហើយ​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ក្នុងការ​ក្លាយជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក បើទោះបីជា​ពួកគេ​នៅសល់​ពីរ​ប្រកួត​ទៀត​នៅក្នុង​ដៃ​ក៏ដោយ។



ជ័យជម្នះ​របស់​ភ្នំពេញ​ក្រោ​ន​នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ល្ងាច​ថ្ងៃទី១២ ខែកក្កដា ក៏​ជាការ​បញ្ចប់​ក្តីសង្ឃឹម​របស់​បឹងកេត​ក្នុងការ​ប្រជែង​យកពាន​ពីរ​ឆ្នាំជាប់ៗគ្នា​ផងដែរ។ បច្ចុប្បន្ន បឹងកេត​មាន៤១ពិន្ទុ ដូច្នេះ​បើទោះបីជា​ពួកគេ​ឈ្នះ​ការប្រកួត​ទាំងបី​ដែល​នៅ​សេសសល់​ក៏ដោយ ក៏​មិនអាច​តាម​ទាន់​ភ្នំពេញ​ក្រោ​ន ពីព្រោះ​ភ្នំពេញ​មាន​ពិន្ទុសរុប​ចំនួន៥១ទៅហើយ។

នេះ​ជាការ​ទទួលបាន​ពាន​ជា​លើក​ទី៥របស់​ភ្នំពេញ​ក្រោ​ន។ រីឯ​លទ្ធផល​នៃ​ការប្រកួត​គួរ​ផ្សេងទៀត​នា​ថ្ងៃ​សៅរ៍ ស្វាយរៀង​យកឈ្នះ​បៀ​ល​ប្រាយ ៣-០ នៅ​ពហុ​កីឡដ្ឋាន ស្រប​ពេលដែល​ភ្នំពេញ​ត្រាយ​អេ​ស៊ី​យកឈ្នះ​អាស៊ី​អឺរ៉ុប ១-០ រីឯ​ក្រសួងការពារជាតិ​ឈ្នះ Albirex Niigata Phnom Penh ២-១ ។

កម្មវិធី​ប្រកួត​នៅ​ថ្ងៃអាទិត្យ៖
៣:៣០៖ វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី ប៉ះ អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ
៦:០០៖ ចម្ការកៅស៊ូ​បឹងកេត ប៉ះ គិរីវង់​សុខ​សែន​ជ័យ



© រក្សាសិទ្ធិដោយ thmeythmey.com