កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីលបញ្ចេញកម្លាំង ២៦,០០០ នាក់ការពារសន្តិសុខវគ្គផ្ដាច់ព្រ័ត្រ World Cup យប់នេះ
× យ៉ាងហោចណាស់មានកងកម្លាំងការពារសន្តិសុខប្រមាណជា ២៦,០០០ នាក់ ត្រូវបានប្រទេសប្រេស៊ីល ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA World Cup 2014 ដាក់ពង្រាយការពារសុវត្ថិភាពនៅវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ ប៉ះ អាហ្សង់ទីន វេលាម៉ោង ២ រំលងអាធ្រាត្រ យប់នេះ។
ទិន្នន័យនេះបានបង្ហើបឱ្យដឹងក្រោយកិច្ចប្រជុំគ្នារវាងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជាមួយនឹងមន្ត្រីរដ្ឋាភិបាល កាលពីដើមសប្ដាហ៍កន្លងទៅ។ បើតាមសម្ដីរបស់លោក Jose Eduardo Cardozo មន្ត្រីរបស់រដ្ឋាភិបាល ប្រេស៊ីល បានឱ្យដឹងថា កងកម្លាំងទាំងអស់នេះបូកបញ្ជូលទាំង នគរបាល, ទាហាន និង សន្តិសុខឯកជន។
ប្រភពបានសង្កត់ធ្ងន់ថា៖ «ពួកយើងនឹងព្យាយាមរក្សាសន្តិសុខសាធារណៈឱ្យបានល្អ តាំងពីថ្ងៃចាប់ផ្ដើមប្រកួត World Cup 2014 រហូតដល់ថ្ងៃបញ្ចប់នេះ»។
សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកទាំងមូល ប្រទេសប្រេស៊ីលបានព្រាយកម្លាំងការពារសន្តិសុខក្នុងជួរនគរបាលជាតិចំនួន ១០ ម៉ឺននាក់ និង ទាហាន ចំនួន ៥ ម៉ឺននាក់ ខណៈប្រទេសម្ចាស់ផ្ទះមួយនេះបានត្រៀមប្រាក់ប្រមាណជា ៨០០ លានដុល្លារ សម្រាប់ការពារសន្តិសុខសារធារណៈក្នុងព្រឹត្តិការណ៍នេះទាំងមូល៕
ប្រែសម្រួល ប៉ែន ប៉ារ៉ាឌី
© រក្សាសិទ្ធិដោយ thmeythmey.com