កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
៤សំណួរ​ទៅកាន់​លោក Sam Schweingruber បន្ទាប់ពី​នាំ​ភ្នំពេញ​ក្រោ​ន​ឈ្នះ​ជើងឯក​
13, Jul 2014 , 12:55 pm        
រូបភាព
ជ័យជម្នះ ១-០ លើ​ណាហ្គា​ខ​ប កាលពី​ថ្ងៃ​សៅរ៍ នៅ​ពហុ​កីឡដ្ឋាន​ជាតិ បាន​នាំ​ឲ្យ​គ្រូបង្វឹក​ជនជាតិ​ស្វ៊ី​ស Sam Schweingruber ឈ្នះ​តំណែង​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ជា​លើកដំបូង បន្ទាប់ពី​លោក​បាន​ចូល​ដឹកនាំ​ភ្នំពេញ​ក្រោ​ន​កាលពី​ដើមរដូវ​កាល​ឆ្នាំ២០១៣ ។ លោក Sam បានចាត់ទុក​ជំនួប​ជាមួយ​ណាហ្គា​ខ​ប​ថា ជាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ភ្នំពេញ​ក្រោ​ន​នៅសល់​ជំនួប​ពីរលើក​ទៀត​ជាមួយ​ស្វាយរៀង និង​ចម្ការកៅស៊ូ​បឹង។



នៅក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ២០១៤ ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​កាលពី​រដូវ​កាល​មុន  ភ្នំពេញ​ក្រោ​ន​ក្រោម​ការដឹកនាំ​របស់លោក Sam បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​បី។  គ្រូបង្វឹក​ជនជាតិ​ស្វ៊ី​សរូប​នេះ បាន​ឆ្លើយតប៤សំណួរ​របស់លោក អ៊ឹង ចំរើន អ្នកយកព័ត៌មាន​គេហទំព័រថ្មីៗ បន្ទាប់ពី​នាំ​ភ្នំពេញ​ក្រោ​ន​ឈ្នះ​តំណែង​ជើងឯក​ក្របខណ្ឌ​កំពូល​ជា​លើក​ទី៥។

ចាត់ទុក​ជំនួប​ជាមួយ​ណាហ្គា​ខ​ប​ជា​ជំនួប​ផ្តាច់ព្រ័ត្រ ពីព្រោះ​ស្វាយរៀង និង​ចម្ការកៅស៊ូ​បឹងកេត ជា​ក្រុម​ដែល​ពិបាក​យកឈ្នះ​នា​ការប្រកួត​ពីរលើក​បន្ទាប់​ទៀត




ការប្រកួត​ថ្ងៃនេះ​ជា​សម្ពាធ ខណៈ​កីឡាករមួយចំនួន​លេង​អត់​សូវ​ត្រូវ​ស្តង់ដារ​ដោយសារ​ខំប្រឹង​ចង់ឈ្នះពេក​




ប្រធាន​ក្រុម គួច សុគ​ម្ភៈ ជា​កីឡាករ​ដ៏​សំខាន់​លេង​ល្អ​នៅ​តំបន់​ការពារ និង​មានឱកាស​រក​គ្រាប់​បាល់​បញ្ចូល​ទី




យើង​ព្យាយាម​ឈ្នះ​ពីរ​ប្រកួត​ទៀត​ដើម្បី​ឲ្យ១០ប្រកួត​ឈ្នះ​រហូត យើង​នឹង​ត្រៀមខ្លួន​ឲ្យ​បានល្អ​ប្រសើរ​សម្រាប់​ការប្រកួត​ឆ្នាំក្រោយ ជាពិសេស​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ





© រក្សាសិទ្ធិដោយ thmeythmey.com