កីឡាអន្តរជាតិ
អន្តរជាតិ
ទស្សនាទិដ្ឋភាពលើកពាន World Cup របស់អាល្លឺម៉ង់នៅលើទឹកដីប្រេស៊ីល បន្ទាប់ពីឆ្នាំ១៩៥៤ ឆ្នាំ១៩៧៤ និងឆ្នាំ១៩៩០ អាល្លឺម៉ង់បានឈ្នះជើងឯក FIFA World Cup ជាលើកទីបួន ក្រោយជ័យជម្នះ ១-០ លើអាហ្សង់ទីនរបស់ Lionel Messi នៅម៉ោងបន្ថែម នាការប្រកួតនៅកីឡដ្ឋាន Maracana ក្រុង Rio de Janeiro។ Mario Götze គឺជាវីរបុរសដែលបានស៊ុតបាល់បញ្ចូលទីក្នុងនាទី ទី១១២ ដើម្បីនាំឲ្យអាល្លឺម៉ង់ក្លាយជាក្រុមអឺរ៉ុបទីមួយដែលបានឈ្នះពាននៅទ្វីបអាមេរិក៕
ប្រភពរូបថត៖ fifa.com
© រក្សាសិទ្ធិដោយ thmeythmey.com