កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន ប៉ះ ស្វាយរៀង តែបើត្រាយអាស៊ីឈ្នះទ័ពនឹងមានរង្វាន់ជូនអ្នកគាំទ្រ ចាន់ រិទ្ធី កីឡាកររបស់ក្លិបភ្នំពេញត្រាយអាស៊ី
× ក្រុមដែលដឹងថាខ្លួនឈ្នះជើងឯកក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក២០១៤ ភ្នំពេញក្រោន ត្រូវប្រកួតបង្គ្រប់កិច្ចជាមួយក្រុមជើងឯកឆ្នាំចាស់ខេត្តស្វាយរៀង នៅវេលាម៉ោង ៦ ល្ងាចថ្ងៃទី ១៩ កក្កដា នេះលើទីលានពហុកីឡដ្ឋាន ស្របពេលគូដំបូង វេលាម៉ោង ៣:៣០ រសៀល ប្រសិនបើក្រុមត្រាយអាស៊ី ឈ្នះក្រសួងការពាជាតិនោះសន្យាថានឹងផ្ដល់អាវជូនដល់អ្នកគាំទ្រ។
ក្រុមភ្នំពេញក្រោន កំពុងតែមានសំទុះទឹកចិត្តកាន់តែខ្លាំងក្រោយយកឈ្នះក្រុមណាហ្គាខប ១ ទល់ ០ ដែលជាស្ពាននាំឱ្យពួកគេដណ្ដើមបានជើងឯក ទោះជានៅសល់ ២ ប្រកួតយ៉ាងណាក៏ដោយ។ បណ្ដោះអាសន្ន ក្រុមជើងឯក ៥ សម័យកាលមួយនេះបានក្លាយជាក្រុមទាត់បញ្ជូលទីគូប្រកួតបានច្រើនជាងគេពោលគឺ ៥៣ គ្រាប់។
ចំណែកក្រុមខេត្តស្វាយរៀង វិញក៏មិនធម្មតាដែរ ប៉ុន្មានប្រកួតចុងក្រោយប៉ះក្រុមណាស៊ីក្រុមនោះ។ លោក សំ វ៉ាន់ដេត នៅតែមានមហិច្ឆតាដឹកនាំក្រុមយកចំណាត់ថ្នាក់លេខ៣ ទោះជាអស់ឱកាសការពារតំណែងជើងឯកក៏ដោយ។ ប្រកួតចុងក្រោយស្វាយរៀង ស្មើ ណាហ្គាខប ២ ទល់ ២ កាលពីថ្ងៃពុធ កន្លងទៅ។
ងាកទៅមើលក្រុមត្រាយអាស៊ីភ្នំពេញ វិញបានប្រកាសនៅលើទំព័រហ្វេសបុកខ្លួនថា នឹងចែកក្រដាសកម្មវិធីប្រកួតដែលមានលេខផ្សងសំណាងនៅលើនោះ ហើយករណីក្រុមឈ្នះនោះនឹងមានប្រគល់អាវយឺតទៅអ្នកគាំទ្រពីសំណាក់កីឡាករ។ ប្រកួតនេះដែរក្រុមនឹងមានរៀបចំក្រុមភ្លេង អបអរ និង គាំទ្រ លើកទឹកចិត្តដល់កីឡាករផងដែរ។ អ្វីដែលក្លិបចង់បានមកវិញគឺចំណាត់ថ្នាក់លេខ៤ ប្រចាំរដូវកាល។
សម្រាប់កម្មវិធីប្រកួតនៅថ្ងៃនេះទាំងអស់មាន៖
• Albirex Niigata Phnom Penh Vs គីរីវង់សុខសែនជ័យ ម៉ោង ១:៣០ រសៀលនៅស្ដាតចាស់
• អាស៊ីអឺរ៉ុប Vs អគ្គស្នងការដ្ឋាននគរបាលជាតិ ម៉ោង ៣:៤៥ រសៀល នៅស្ដាតចាស់
• ត្រាយអាស៊ី Vs ក្រសួងការពារជាតិ ម៉ោង ៣:៣០ រសៀលនៅពហុកីឡដ្ឋានជាតិ (Live BTV)
• ភ្នំពេញក្រោន Vs ស្វាយរៀង ម៉ោង ៦ ល្ងាចនៅពហុកីឡដ្ឋានជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com